11/06/2021 00:01 GMT+7 Email Print Like 0

ពិនិត្យធានាសុវត្ថិភាពប្រព័ន្ធផ្គត់ផ្គង់ ផលិតកម្មចិញ្ចឹមសត្វ លើភូមិសាស្រ្តស្រុកថាញហ្វ័រ (Thanh Oai) និងចឿងមី (Chuong My)

រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្រ្តី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រឹន ថាញណាម (Tran Thanh Nam) បានអញ្ជើញទៅត្រួតពិនិត្យធានាសុវត្ថិភាពប្រព័ន្ធផ្គត់ផ្គង់ ផលិតកម្មចិញ្ចឹមសត្វ នៅស្រុកថាញហ្វ័រ (Thanh Oai) និងចឿងមី (Chuong My)។ រួមដំណើរមានលោក ង្វៀន ម៉ាញក្វៀន (Nguyen Manh Quyen) - អនុប្រធានគណៈកម្មការប្រជាជនក្រុងហាណូយ លោក ជូ ភូមី (Chu Phu My) - នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយ លោក ង្វៀន ង៉ុកសើន (Nguyen Ngoc Son) - នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយ និងថ្នាក់ដឹកនាំអង្គភាពចំណុះគណៈកម្មការប្រជាជនក្រុងនិងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ។

នៅរូបភាពប្រព័ន្ធសាច់ជ្រូកជីវសាស្រ្ត A-Z  របស់សហករណ៍ ហ្វាងឡុង (Hoang Long) (ថាញហ្វ័រ (Thanh Oai) ក្រុងហាណូយ) ចាប់ពីការចិញ្ចឹមរហូតដល់សម្លាប់យកសាច់ និងច្នៃសាច់។ ក្រុមត្រួតពិនិត្យឃើញថា រាល់ដំណាក់កាលសុទ្ធតែ បានធ្វើដោយហ្មត់ចត់ ត្រឹមត្រូវតាមបទប្បញ្ញតិធានាអនាម័យស្បៀងអាហារ។

សហករណ៍ហ្វាងឡុង (Hoang Long) កំពុងអនុវត្តបទដ្ឋានចិញ្ចឹមសត្វ តាមស្តង់ដារVietGap និងអនុវត្តហ្មឹងម៉ាត់ លើវិធានការចិញ្ចឹមសត្វសុវត្ថិភាពជីវសាស្រ្ត តាមបទដ្ឋានបច្ចេកទេសជាតិ និងលក្ខណៈកសិដ្ឋានចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត។ នៅវគ្គសម្លាប់យកសាច់ ច្នៃបឋម ខ្ចប់ និងរក្សាផលិតផល សហករណ៍ហ្វាងឡុង (Hoang Long) បានវិនិយោគរោងចក្រតាមបច្ចេកទេសរបស់ដាណឺម៉ាក់ ជាមួយផលិតភាពសម្លាប់យកសាច់ចំនួន៥០ក្បាលក្នុងមួយម៉ោង ចំពោះលក្ខណៈគ្រប់គ្រាប់សម្រាប់ការផលិតសាច់ សាច់ក្លាក់សេ  តាមស្តង់ដារជាតិ។ សព្វថ្ងៃ សហករណ៍កំពុងផ្គត់ផ្គង់សាច់ជ្រូកចេញទីផ្សារ ប្រហែល០២តោន និងផលិតផលច្នៃពីសាច់ជ្រូកចំនួន០,៥តោន។

ជាមួយនឹងផ្ទៃដីជាង៥ហិកតា សហករណ៍ហ្វាងឡុង (Hoang Long) នៅស្រុកថាញហ្វ័រ (Thanh Oai) ក្រុងហាណូយ បានកសាងកសិដ្ឋានចិញ្ចឹមសត្វជ្រូកទំនើបបំផុតនៅទីក្រុង។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
 
លោកត្រឹន ថាញណាម (Tran Thanh Nam) អនុរដ្ឋមន្រ្តី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងក្រុមការងារពិនិត្យជាក់ស្តែងនូវប្រព័ន្ធផ្គត់ផ្គង់សាច់ជ្រូក របស់សហករណ៍ហ្វាងឡុង (Hoang Long) ស្រុកថាញហ្វ័រ (Thanh Oai) ក្រុហាណូយ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
 
ផលិតផលសាច់ជ្រូកបានច្នៃបឋម មុនពេលនាំចេញទីផ្សារ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
 
តំបន់ច្នៃបឋម ខ្ចប់ផលិតផលពងមាន់ របស់ក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien) ផលិតភាព២០០.០០០គ្រាប់ក្នុងមួយថ្ងៃ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
 

ក្រុមការងារក៏អញ្ជើញទៅពិនិត្យប្រព័ន្ធផលិតកម្ម អាជីវកម្មចិញ្ចឹមសត្វ (ពងមាន់) របស់ក្រុមហ៊ុនភាគហ៊ុនតៀនវៀន(Tien Vien)  (ចឿងមី - Chuong My)។

ក្រុមហ៊ុនតៀនវៀន (Tien Vien) បានតភ្ជាប់ប្រព័ន្ធចិញ្ចឹមសត្វ - ចែកចាយផលិតតាមប្រព័ន្ធគ្មានចន្លោះ នៅលើកសិដ្ឋានចិញ្ចឹមសត្វចំនួន៣០នៅលើភូមិសាស្រ្តស្រុកចឿងមី (Chuong My)។ ធ្វើឱ្យមានស្តង់ដារបទដ្ឋានចិញ្ចឹមសត្វតែមួយ នៅក្នុងប្រព័ន្ធចិញ្ចឹមទាំងស្រុង ជួយធានាគុណភាពនិងភាពស្មើគ្នានៅលើផលិតផល។ ហេដ្ឋារចនាសម្ពន្ធតំបន់ច្នៃបឋម ខ្ចប់ផលិតផលពងមាន់ បានធ្វើសម្រេចទាំងស្រុង ផលិតភាព២០០,០០០គ្រាប់ក្នុងមួយថ្ងៃ។ ផលិតផលតឆ្លើយតបតម្រូវការសំណូមពរ អំពីអនាម័យពេទ្យសត្វនិងសុវត្ថិភាពស្បៀងអាហារ។

រៀងរាល់ខែ ក្រុមហ៊ុនតៀនវៀន (Tien Vien) ផ្គត់ផ្គង់ចែកចាយពងមាន់ជូនទីផ្សារជាង២.០០០.០០០គ្រាប់ សាច់មាន់២តោន តាមរយៈដៃគូចែកចាយផលិតផលចំនួន១០០ គឺជាក្រុមហ៊ុន ផ្សារទំនើប ភោជនិយដ្ឋានតាមខេត្តក្រុងហាណូយ។ ផលិតផលនៃប្រព័ន្ធសុទ្ធតែឆ្លើយតបនឹងតម្រូវការសំណូមពរ អំពីសុវត្ថិភាពស្បៀងអាហារ និងមានក្រប ផ្លាកយិហោសម្រាប់សម្គាល់ ស្វែងរកប្រភពដើម តាមដែលបានកំណត់ទុក។

ក្រុមការងារបានវាយតម្លៃរួម លើសហករណ៍ហ្វាងឡុង (Hoang Long) និងក្រុមហ៊ុនភាគហ៊ុនតៀនវៀន (Tien Vien) អំពីមូលដ្ឋានបានអនុវត្តពេញលេញ នូវខ្លឹមសារកម្មវិធីសហការអភិវឌ្ឍន៍ផ្គត់ផ្គង់បន្លែ សាច់ សុវត្ថិភាពសម្រាប់ក្រុងហាណូយ ដំណាក់កាល ២០១៥ -២០២០៕

អនុវត្ត៖ ខាញឡុង - កុងដាត

បណ្តាព័ត៌មានបានផ្សាយ