23/12/2015 09:44 GMT+7 Email Print Like 0

ពិនិត្យគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិជាជនជាតិភាគតិច


ពិនិត្យគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិជាជនជាតិភាគតិច

ពិនិត្យគោលនយោបាយច្បាប់ស្ដីអំពីការកាត់បន្ថយភាពក្រីក្រចំពោះ​ ជនរួមជាតិជាជនជាតិភាគតិចនៅវៀតណាម -ស្ថានភាព​ជាក់​ស្ដែង និងបញ្ដាបញ្ហា​ដែលបានដាក់ចេញ ជាប្រធានបទនៃសិក្ខាសាលា ដោយក្រុម​ប្រឹក្សា​ជនជាតិ និង​កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ រៀបចំឡើង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្ត Lang Son​(ភាគ​ខាង​ជើង​វៀត​ណាម​)។ បណ្ដាដំណាងបានវាយតំលៃថា៖ការងារជនជាតិក្នុង​រយៈពេល៥ឆ្នាំកន្លងទៅ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ទទួល​បានសមិទ្ធិផលសកម្ម​ជាច្រើន ការយល់ដឹងអំពីការងារជនជាតិ ត្រូវបានលើកកំពស់ជាច្រើន តាំងពី​មជ្ឈឹម​ដល់តំបន់។ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចត្រូវបានថយចុះ ខ្លាំងជាងកេក្នុងទូទាំងប្រទេស សណ្ដាប់​ធ្នាប់សង្គម​ស្ថិរភាព សន្តិសុខជាតិត្រូវបានរក្សារឹងមាំ។ ជនរួមជាតិជាជនជាតិភាគតិចសាមគ្គី ជឿជាក់​ទៅលើកា​រ​ដឹកនាំរបស់បក្ស ខំប្រឹង​ប្រែងឈានទៅមុខ កាត់បន្ថយភាពក្រីក្រ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ