26/10/2015 09:16 GMT+7 Email Print Like 0

ពិធី “Open Day” រំលឹកខួបលើកទី ៧០ នៃទិវាបង្កើត អ.ស.ប. នៅទីក្រុង Geneva


ពិធី “Open Day” រំលឹកខួបលើកទី ៧០ នៃទិវាបង្កើត អ.ស.ប. នៅទីក្រុង Geneva (Image: VNA)

ក្នុងឱកាសរំលឹក​ខួបលើកទី​៧០ ទិវាបង្កើត អ.ស.ប. ខុទ្ទកាល័យ​អ.ស.ប. ប្រចាំនៅ​ទីក្រុង Geneva ស្វីស បាន​រៀប​ចំពិ​ធី​ “Open Day” នាថ្ងៃទី​២៤​ខែតុលា​ឆ្នាំ២០១៥ សំដៅ​ស្វាគមន៍​ភ្ញៀវ​និងប្រ​ជា​ពល​រដ្ឋ​មក​ស្វែង​យល់​សកម្មភាព​នៃអង្គ​ការ​អន្តរជាតិ​ធំ​បំផុត​លើពិភព​លោក​នេះ។ ថ្លែងមតិនៅពិធីនេះ អគ្គនាយកខុទ្ទកាល័យ អ.ស.ប. ប្រចាំ​នៅ​ក្រុង​ Geneva លោក Michal Moller បានសង្កត់ធ្ងន់ ថា​៖ ព្រឹត្តិការណ៍​នេះ​គឺជា​ទិវា​ដើម្បី​មហា​ជន​អាច​ស្វែង​យល់​រក​ឃើញ​ថែម​ទៀត​ អំពីសកម្មភាពរបស់អង្គការពហុភាគីធំបំផុតលើសកលលោក ដែលមាន​១​ម៉ឺន កិច្ច​ប្រជុំ​ក្នុង​មួយ​ឆ្នាំ​។ សកម្មភាព​វប្បធម៌កីឡា​ល្បែងកំសន្ត​ជាច្រើន​ត្រូវបាន​រៀបចំ​ឡើង​ក្នុងឱកាសនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ