31/01/2016 09:56 GMT+7 Email Print Like 0

ពិធីអំណរសាទរជោគជ័យមហាសន្និបាតលើកទី១២របស់បក្ស

នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមយុវជន កុម្មុយនិស្ត​ហូជីមិញ​បានរៀប​ចំពិធី​អំណរសាទ​រជោគជ័យ នៃមហាសន្និបាតបក្ស​លើកទី១២ និងលើកដំកើងគំរូវ័យ​ក្មេងរបស់រដ្ឋធានី​ចំនួន១០​នាក់។ ថ្លែង​មតិ​នៅ​ក្នុងកម្មវិធីនេះ លោក Nguyen Dac Vinh លេខាទី១មជ្ឈឹមសមាគម​យុវជនបាន​ឲ្យដឹងថា មហា​សន្និ​បាត​តំណាង​ទូទាំង​ប្រទេសលលើកទី១២ របស់បក្សកុម្មុយ និស្ត​វៀតណា​ម​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ល្អប្រ​សើរ​។ សម្ព័ន្ធ​សមាគម​យុវជន កុម្មុយនិស្តហូជីមិញនិង​យុវវ័យវៀតណាមជឿជាក់ថា ជោគជ័យ​នេះនឹង​រួម ចំណែក​បង្កើត​កម្លាំង​ពលំ​ធំធេង និងលើកទឹកចិត្តបក្ស​ទាំង​មូល ប្រជាជនទាំង​មូល កងទ័ពវៀតណាមទាំងមូលជំនះពុះពាររាល់​ផល​វិបាក ខំប្រឹង​ប្រេងសម្រេច បានគោលដៅដែលបានដាក់ចេញ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ