16/05/2016 10:03 GMT+7 Email Print Like 0

ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ


ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ

នាថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០១៦ នៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជី​មិញ​ នៅភូមិ Xiengvang ខេត្ត Khammuan ភាគកណ្តាលប្រទេសឡាវ ស្ថាន​ទូត វៀតណាម​ប្រចាំ​នៅឡាវ​បាន​រួមជា​មួយ​សមាគម​ជន​វៀត​ណាម​នៅ​ឡាវ រៀប​ចំ​ពិធីអុជធូប​រំលឹកខួបលើកទី១២៦ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩​ខែ​ឧសភា)។ ថ្លែង​មតិ​នីទី​នេះ លោក Hoang Xuan Hai ភារៈធាវីស្ថាន​ទូតវៀតណាម ប្រចាំនៅឡាវ​បាន​អះអាង​ថា សហគមន៍​ជនវៀត​ណាម នៅឡាវជានិច្ចកាលរួម ចំណែក​សកម្ម​ចូលក្នុង​ការរក្សា​និង​ពង្រីក​ទំនាក់​ទំន​ង​ដ៍ស្មោះត្រង់​រវាង​វៀត​ណាម ជាមួយ​ឡាវផង​ដែរ។ តាងនាមមជ្ឈឹម​សមាគមមិត្តភាពឡាវ វៀតណាម សាស្ត្រា​ចា្យបណ្ឌិត Saikhong Sayyasin ក៏បានកោតសរសើរនិងថ្លែងអំណ​រគុណយ៉ាង ជ្រាលជ្រៅចំពោះលោកប្រធាន​ហូជីមិញ មិត្ត​ដ៏ធំមួយ​រូបរបស់​ប្រជាជន​ឡាវ​ និងជា​អ្នកដាក់គ្រឹះស្ថានសម្រាប់ទំនាក់ទំនងពិសេសឡាវ​-វៀត​ណាម។


ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀប ចំការជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី១២៦ទិវាបង្កើត
លោកប្រ ធានហូជីមិញ

​មុននោះនាថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០១៦ ស្ថានទូតវៀតណាម​ប្រចាំនៅអាល្លឺម៉ង់ បានរៀប ចំការ​ជួប​សំណេះ​សំណាល​​ក្នុងឱកាស​រំលឹកខួប​លើកទី១២៦ ទិវាបង្កើតលោកប្រ​ធាន​ហូជីមិញ ជាមួយ​មន្ត្រី​ស្ថាន​ទូតរួម​ទាំង​បងប្អូន​ជនវៀត​ណាម ដែលកំពុងរស់​នៅ​និងធ្វើការនៅប្រទេស​អាល្លឺម៉ងឮ​។ នៅទីនេះ លោក Doan Xuan Hung បាន​សង្កត់​ធ្ងន់​ថា​សហគមន៍​ជនវៀត​ណាម ​នៅអាល្លឺម៉ង់​កំពុង​មាន​ការសាមគ្គី​គ្នាយ៉ាង​ខ្លាំង និង​ចេះជួយ​គ្នាទៅ​វិញ​ទៅមក​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ ជំនួបសំណេះ សំណាល​នេះបានប្រព្រឹត្ត​ទៅប្រកប​ដោយជោគ​ជ័យ និង​បន្សល់​ទុក​មក​នូវ​ចំណាប់អារម្មណ៍ អ្នកចូលរួមអំពីលោកប្រធានហូជីមិញផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ