09/03/2015 11:50 GMT+7 Email Print Like 0

ពិធីអាវផាយទីក្រុងហូជីមិញលើកទី២បានបើកជាផ្លូវការ

នាថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ​បានប្រព្រឹត្ត ទៅពិធីអាវផាយទី​ក្រុងហូ​ជីមិញ លើកទី២ ឆ្នាំ ២០១៥។ ពិធីនេះគឺជាសកម្មភាពប្រចាំឆ្នាំ ដែលបានទីក្រុង​រៀបចំឡើង ដើម្បី​ពង្រីក​សកម្មភាព​លើក​ដំកើង អភិរក្ស  និងពង្រីកតំលៃវប្បធម៌ប្រពៃណី ភាពស្រស់ស្អាតនៃអាវផាយ​វៀត​ណាម​។​ ថ្លែង​មតិ នៅទីនេះ លោកស្រី Nguyen Thi Hong អនុប្រធាន​គណៈកម្មាធិការប្រជាជន ទីក្រុងហូជី​មិញ​បាន​អោយ​ដឹងថា៖

    “ បណ្ដាវប្បធម៌ប្រពៃណីដ៏យូរអង្វេងរបស់វៀតណាម បានជះឥទ្ធិពល​ជាច្រើនចំពោះជីវភាពរស់នៅ​របស់​ប្រជាជន​វៀតណាម។ ពិធីនេះមិនគ្រាន់តែ​លើកដម្កើងអាវផាយរបស់នារីវៀតណាម​ប៉ុណ្ណោះ​ទេ ​ថែមទាំងរំលឹកឡើងវិញនូវ​ដំណាក់​កាលអភិវឌ្ឍន៍ដ៏យូរអង្វេងរបស់ប្រជាជនវៀតណាមទៀតផង៕”

 
 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ