09/11/2018 11:09 GMT+7 Email Print Like 0

ពិធីអបអរសាទរខួបលើកទី៦៥នៃទិវាឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពហូជីមីញ (HUFO) និងសមាគមមិត្តភាព វៀតណាម - កម្ពុជានៅទីក្រុងហូជីមិញបានប្រារព្ធខួបលើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃ ទី៦ខែវិច្ឆិកា១៩៥៣-ថ្ងៃទី៩ខែវិច្ឆិកា២០១៨)។

ទិដ្ឋភាពនៃពិធីអបអរសាទរខួបលើកទី៦៥នៃទិវាឯករាជ្យជាតិកម្ពុជា

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាន លោក Im Hen  អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ;  តំណាងនៃស្ថាប័នមួយចំនួនរបស់ទីក្រុងហូជីមិញ អតីតយុទ្ធជនវៀតណាមធ្លាប់បំពេញកាតព្វកិច្ច​នៅកម្ពុជានិងតំណាងសហគមន៍កម្ពុជា និស្សិតកម្ពុជាដែលកំពុងបំពេញការសិក្សានៅទីក្រុង​ហូជីមិញ​ ផងដែរ។

ថ្លែងក្នុងពិធីនេះ ប្រធានសមាគមមិត្តភាពវៀតណា - កម្ពុជាទីក្រុងហូជីមិញ លោក Truong Minh Nhut បានលើកឡើងថា ប្រទេសជិតខាងពីរវៀតណាមនិងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​យ៉ាងល្អប្រសើរនិងសាមគ្គី គាំទ្រគ្នាទៅវិញទៅមក ក្នុងបុព្វហេតុរំដោះជាតិ និងកសាង អភិវឌ្ឍប្រទេសដូច​សព្វ​ថ្ងៃនេះ។

នៅក្នុងពិធីនោះ លោក Im Hen  ដែលជាអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណដល់សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តមិត្តភាពហូជីមិញចំពោះការរៀបចំយ៉ាងមហោឡារិកនូវពិធីអបអរសាទរទិវាបុណ្យឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីមនោសញ្ចេតនា ទឹកចិត្តស្មោះសរនិងស្មារតីសាមគ្គីភាព មិត្តភាពរបស់ថ្នាក់ដឹកនាំរដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយ​ឡែកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ