20/09/2018 09:56 GMT+7 Email Print Like 0

ពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន


លោក Pham Minh Chinh ថ្លែងមតិក្នុងពិធី (រូបថតៈ daidoanket)

 នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សមាគមន៍មិត្តភាពវៀតណាម - ជប៉ុន (នៃ​សម្ព័ន្ធ​សមាគម​បណ្តាអង្គការមិត្តភាពវៀតណាម)បានរួម​សហការ ជាមួយសមាគមមិត្តភាព ជប៉ុ​ន-វៀតណាម​និង​ស្ថានទូត​ជប៉ុន​ប្រចាំនៅវៀតណាម  រៀបចំពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើត​ទំនាក់​ទំនងការ​ទូត​វៀត​ណាម​-ជប៉ុន(ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧៣ - ទី២១ ខែកញ្ញា ឆ្នាំ២០១៨) ។
 
នៅក្នុង​ពិធី លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខា មជ្ឈឹមបក្ស ប្រធាន​គណៈ​ចាត់​តាំង​មជ្ឈឹមនិង​ជាប្រធានសមាគមសមាជិកសភា មិត្តភាពវៀតណាម - ជប៉ុនបានបញ្ជាក់ថា ចំណងមិត្តភាព​ភាព​ស្មោះត្រង់និ​ងភាព ជឿជាក់នយោបាយខ្ពស់គឺជាគ្រឹះដ៏រឹង​មាំ សម្រាប់កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាងប្រទេសទាំងពីរ។ លោក Pham Minh Chinh បានឲ្យដឹងថែមទៀតថា ​រួមជាមួយ​ទំនាក់​ទំនង​ការទូត​របស់រដ្ឋនិងទំនាក់ទំនងការទូតប្រជាជននោះ ទំនាក់​ ទំនង​ការ​ទូត​សភាក៏ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ដោយឥត​ឈប់​ឈរដែរ។​

រីឯខ្លួន​វិញ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសវៀតណាមលោក Umeda Kunio បានឲ្យ​ដឹងថា​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី៤៥នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ រហូតមកដល់​ពេលនេះ​មានព្រឹត្ដិការណ៍​ជាង ​១២០ ដែលត្រូវបានរៀបចំធ្វើឡើងនៅប្រទេសទាំងពីរ។​ លើសពីនេះទៅទៀតនៅចុងឆ្នាំ ២០១៨ នេះ មា​ន ព្រឹត្តិការណ៍​ជាង ៥០ ទៀតនឹងត្រូវបានរៀបចំឡើងផង ដែរ។ លោក Umeda Kunio បានវាយតម្លៃថា ជប៉ុននិង​វៀតណាម​មិន​ត្រឹមតែ ចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ​  ថែមទាំងមានទំនុកចិត្តរឹ​ងមាំ ហើយ​ទំនាក់ទំ​នង​រវាងប្រទេសទាំងពីរមានភាពល្អប្រសើរបំផុ​តតាំងពីមុនម​ក៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ