26/08/2019 11:35 GMT+7 Email Print Like 0

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ទិវារំដោះខេត្ត Bac Kan


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ baobackan.org.vn)
 

នាយ​ប់​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅខេត្ត Bac Kan ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀត ណាម​លោក​ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ទិវារំដោះខេត្ត Bac Kan ​(​ថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៤៩-ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩)។
 
អញ្ជើញ​ថ្លែងនៅ​ទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ខេត្ត Bac Kan គប្បីផ្ដោត​ទៅ​លើកា​ររៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញ ដោយបង្កើនការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា លើកកំពស់​ផលិត​ភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង។ ក្នុងនោះ យកចិត្តទុកដាក់ដល់ ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​នូវ​ផលិតកម្មកសិកម្ម រុក្ខកម្ម និងទំនិញដោយប្រើប្រាស់ បច្ចេក វិទ្យាខ្ពស់ក៏ដូចជា ពង្រីក​សក្ដានុភាព​នៃ​ឧស្សាហ​កម្ម​រ៉ែ កែច្នៃ សេវាកម្ម ទេសចរណ៍ ជាពិសេសគឺទេស ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ អេកូឡូស៊ី ដែលក្នុ​ង​នោះ​មាន​ រមណីយដ្ឋានបឹង Ba Be។ ទន្ទឹមនឹងនោះ Bac Kan ត្រូវតែបន្តកែលម្អបរិយាកាស ធ្វើអាជីវកម្ម ហើយ​ខិត​ខំ​ប្រឹង​ប្រែងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ផងដែរ។ លោកនាយក​រដ្ឋ​មន្រ្តី​អញ្ជើញ​មាន​ប្រសាសន៍​ថា៖
 
“ខ្ញុំស្នើអោយ​ថ្នាក់ដឹកនាំខេត្តបញ្ជាណែនាំអោយធ្វើការវិភាគ វាយតម្លៃចំពោះ ឱកាស ភាពងាយ​ស្រួល​និង​ភាព​លំបាក​សាកល្បង ​ជាពិសេសគឺក្នុងកាលៈទេសៈ នៃការ​ធ្វើសមាហរណកម្ម​អន្តរជាតិ​កាន់​តែស៊ីជំរៅពី​មួយ​ថ្ងៃ​ទៅមួ​យ​ថ្ងៃ ​នា​​បច្ចុប្បន្ន។ ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេច​បាន និងបញ្ហានៅ សេសសល់ទាំងអស់ ត្រូវតែកំណត់​យ៉ាងច្បាស់នូវសក្ដានុភាព ឧត្តមភាពរបស់ ខេត្ត ហើយដាក់ចេញនូវទស្សនៈវិស័យ ទិសដៅ ភារកិច្ច គោល​ដៅសំខាន់ៗក្នុងការ អភិវឌ្ឍខេត្តក្នុងរយៈពេល៥ឆ្នាំនិង១០ឆ្នាំខាងមុខ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ