ពិធីស្រង់ព្រះរបស់ជនជាតិខ្មែរ
ដើម្បីចាប់ផ្តើមពិធី វត្តនិមួយៗនឹងរោទ៍ស្គរបីចប់ដើម្បីប្រកាសជូនពុទ្ធបរិស័ទ ឲ្យបានដឹងនិងត្រៀមបំរុងនៅគ្រឿងបរិក្ខារដែលចាំបាច់។ ពុទ្ធរូបដែលនៅក្នុងវត្តបាននិមន្តចេញដាក់តម្កល់ ក្នុងទីលានទូលាយមួយ ដើម្បីងាយស្រួលអនុវត្តពិធីស្រង់ព្រះ។ ពុទ្ធបរិស័ទខ្មែរមកវត្តជាមួយដបទឹកអប់កាន់ជាប់ នឹងដៃ សម្តែងភាពគោរពរបស់ខ្លួនដល់ព្រះពុទ្ធ។ បឋមគណៈកម្មការវត្តដឹកនាំក្រុមពុទ្ធបរិស័ទ ធ្វើពិធីដង្ហែទិក្សិណជុំវិញព្រះវិហារដើម្បីគោរព និងអំណរបុណ្យចូលឆ្នាំថ្មី។ ក្រោយនោះពុទ្ធបរិស័ទនឹងប្រជុំគ្នាសូត្រធម៌បង្សុកូល និងបួងសួងសុំសេចក្តីសុខនៅក្នុងព្រះវិហារ។ បន្ទាប់ទៀត ពុទ្ធបរិស័ទទាំងអស់គ្នាប្រមូលផ្តុំនៅមុខពុទ្ធរូប ព្រះចៅអធិការវត្តធ្វើពិធីបង្សុកូលនិងស្រង់ព្រះ។ តាមលំដាប់ភិក្ខុដល់សាមណេគង់នៅ ក្នុងវត្តស្រង់រួចស្រេចទើបដល់ពុទ្ធបរិស័ទស្រង់ព្រះ។ ពុទ្ធបរិស័ទយកទឹកអប់ស្រោចស្រង់លើពុទ្ធរូប។ ប្រសិនបើវត្តណាដែលមានពុទ្ធរូបអង្គធំនៅខាងក្រៅ ពុទ្ធបរិស័ទអាចស្រង់តែអវយវៈណាមួយលើពុទ្ធរូប។
ពិធីស្រង់ព្រះនៅមានន័យ គឺដើម្បីពុទ្ធបរិស័ទជម្រះនូវមន្ទិលសៅហ្មង ក្នុងឆ្នាំចាស់ដើម្បីឆ្លងចូលឆ្នាំថ្មីប្រកបដោយខ្លួនថ្មីបរិសុទ្ធជាង។ បងស្រី ថាច់ធីតូង្វៀន (អាយុ២២ឆ្នាំ) ធ្វើពិធីស្រង់ព្រះនៅវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ ខេត្តត្រាវិញ) ឲ្យដឹងថា៖ “ខ្ញុំតែងប្រាថ្នាសុំឲ្យឪពុកម្តាយ ខ្ញុំមានសុខភាពបរិបូរណ៍ ក្រុមគ្រួសារខ្ញុំបានសុខដុមរម្យនានិងសុភមង្គល”។ ក្រោយពិធីស្រង់ព្រះរួចស្រេច ព្រះសង្ឃបន្តស្រង់ឬលាងដៃជើងជូនព្រះចៅអធិការវត្ត ដែលបានបំបួស បង្រៀនអក្សរ និងធម៌ដល់ខ្លួន។ បន្ទាប់ទៀតទឹកមន្តដែលនៅសល់ ពុទ្ធបរិស័ទនាំយកទៅផ្ទះធ្វើពិធីលាងដៃជើងជូនយាយតា ឪពុកម្តាយសម្តែងពីទឹកចិត្តដឹងនូវគុណូបការ ដែលលោកបានបីបាច់ថែរក្សាខ្លួនជូនដល់អ្នកដ៏មានគុណ។
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)
កង់ចាស់មនុស្សចំណាស់
ចំណាប់អារម្មណ៍វិមាន Kremlin Moskva
សម្រស់ទឹកដី មនុស្សវៀតណាម - ចិន តាមរយៈរូបថត
ដើមឈើធំអស្ចារ្យក្នុងព្រៃសើនត្រា (Son Tra)
Rehahn Croquevielle រក្សាទុក “កេរដំណែលមិនអាចកាត់ថ្លៃ” សម្រាប់ទៅអនាគត
ទីក្រុង Saint Petersburg -មានសំណង់ល្អប្រណិតឯករបស់ប្រទេសរុស្ស៊ី
ទីផ្សារត្បូង
Graffity - បញ្ចូលព្រលឹងទៅលើផ្ទៃជញ្ជាំង
ល្ខោនបូរាណនៅភូមិធោហា (Tho Ha)
គ្រប់ពណ៌នៅផ្សារណាត់ សានថាង (San Thang)
ដើមនិទាឃរដូវទៅកាន់វត្តហឿង (Huong)
ពិធីបុណ្យប្រកួតប្រណាំងសត្វដំរីនៅបឹងឡាក (Lak)
វាលផ្កាឈូករ័ត្នន៍រីកយ៉ាងស្រស់ស្អាតនៅស្រុកងាយដាន (Nghia Dan)
អារាមបូរាណដែលរក្សាជិត១០០រូបសំណាកធ្វើអំពីក្រដាសកាតុង
រដូវ “ទាក់” កណ្តូប
ភាពអស្ចារ្យនៃក្រុង Venice
ទឹកដី និងប្រជាជនខេត្តប៊ិញធួន (Binh Thuan) តាមរយៈកែវម៉ាស៊ីនថតរូបរបស់លោកហ៊ឹវថាញ (Huu Thanh)
លាហើយរោងចក្រតម្បាញធំជាងគេបំផុតនៅតំបន់ឥណ្ឌូចិន
កាលៈទេសៈមាសលើទី៤ - លើកកម្ពស់២២ស្នាដៃរូបថតកាសែតឆ្នើម
អគ្គិសនីដើរដោយកំលាំងខ្យល់នៅភូមិនេសាទត្រី
សម្រស់អ៊ីទី
ស្រុកកោះទ្រឿងសា (Truong Sa) មើលពីសមុទ្រខាងកើត
ព្រឹត្តិបត្រពត៌មានពិសេសនៅលើនាវា KN 490
រូបភាពប្រទេសជាតិមួយតាមរយៈកែវម៉ាស៊ីនថតរូបរបស់អ្នកយកព័ត៌មានកាសែតរូបភាពវៀតណាម