05/05/2015 14:19 GMT+7 Email Print Like 0

ពិធីសូត្រមន្តបង្សកូលរំលឹកគុណយុទ្ធជនពលីដើម្បីការពារមាតុប្រទេសនៅថៃនិងរុស្ស៊ី

នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៥ នៅវត្ត Pho Phuoc នៅកណ្ដាល​រដ្ឋធានី​បាំង​​កក ថៃ ព្រះសង្ឃ​និង​ដំណាង​ជនវៀតណាមនៅទីនេះ កម្មាភិបាល​ស្ថានទូត​ស្ថាប័ន​​ដំណាង​វៀតណាមនៅថៃជាង២០០នាក់បានចូល​រួម​​ពិធីសូត្រ​មន្តបង្សកូល​ឧទ្ទិសកុសលសំរាប់​ជនវៀតណាម​ដែលបានពលីជីវិតដើម្បីមាតុ​ប្រទេសនៅប្រទេស​ថៃ​។ ព្រះតេជ្ជគុណ Thich Nhuan An បានឲ្យដឹងថា៖

“ពិធីនេះត្រូវបានរៀបចំឡើងតាមបំណងប្រាថ្នារបស់ជនវៀតណាមនៅទីនេះ ដើម្បីរំលឹក​គុណ​ដល់បណ្ដា​វីរ​ជន​យុទ្ធជន​ជនរួមជាតិវៀតណាម ដែលបានពលីជីវិតដើម្បីការពារប្រទេសនិងអធិបតេយ្យភាពសមុទ្រកោះ។ ទន្ទឹម​នឹងនោះ​ដើម្បី​បួងសួងសូមឲ្យស្រុកកំណើតទឹកដីវៀតណាមសុខ​សាន្តត្រាណក្នុងជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃ​។​”​

មុននោះក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២និងទី៣ឧសភា ស្ថានទូតវៀតណាម​ប្រចាំ​នៅ​​សហព័ន្ធរុស្ស៊ី សមាគមជន​វៀត​​ណាម​នៅរុស្ស៊ីសមាគមពុទ្ធសាសនា​វៀតណាម​នៅរុស្ស៊ីបានរៀបចំពិធីសូត្រមន្តបង្សកូលរំលឹកវិញ្ញាណក្ខ័ន្ធ​វីរ​យុទ្ធជនពលីជនរួមជាតិនិងមិត្តភក្តិអន្តរជាតិដែលបានពលីកម្មដើម្បីបុព្វហេតុការពារ​អធិបតេយ្យភាព​ដែនដី​ដែន​សមុទ្រដ៏ពិសិដ្ឋនៃមាតុប្រទេសផងដែរ៕ 

 
តាម​  VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ