05/10/2015 10:18 GMT+7 Email Print Like 0

ពិធីលើលដំកើងគំរូ១១៦នាក់ក្នុងការ“ចលនាប្រជាជនប៉ិនប្រសព”

នៅក្នុងពិធីរំលឹកខួបលើកទី៨៥នៃទិវាប្រពៃណីកិច្ចការចលនាប្រជាជនរបស់បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ១៩៣០ -ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥) ដោយគណៈកម្មាធិការចលនា ប្រជាជននៃគណៈ​កម្មាធិការ​បក្សទីក្រុងហូជីមិញរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ គំរូចំនួន១១៦នាក់បានទទួលការលើកដំកើងជាគំរូជឿនលឿន ក្នុងការ ចលនាប្រជាជនដោយប៉ិនប្រសពដំណាក់កាល២០១១-២០១៥។ កិច្ចការ​ចល នាប្រជាជនរបស់គណៈកម្មាធិការបក្សក្រុងនាពេលកន្លងទៅមានបំរ៉ែបំរួលសកម្មជាច្រើន។ ពីបណ្តារូបសណ្ឋាន “ចលនាប្រជាជនដោយប៉ិនប្រសព” តំបន់ ស្ថាប័ន អង្គការនានា បានដាក់ចេញដំណោះស្រាយច្នៃប្រឌិតជាច្រើនក្នុងការងារចលនាប្រជាជនប្រមូលផ្តុំប្រភពកម្លាំងពលំក្នុងប្រជាជនសំដៅអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គម៕

តាម VOV5 - វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ