30/01/2018 10:40 GMT+7 Email Print Like 0

ពិធីលើកតម្កើងក្រុម U23 ជម្រើសជាតិវៀតណាមនៅកីពហុឡាដ្ឋានជាតិ My Dinh

អគ្គលេខាបក្សលោក​ Nguyển Phú Trọng ប្រធាន​រដ្ឋ​លោក Trần Đại Quang និងប្រធាន​រដ្ឋសភាលោក​ស្រី Nguyễn Thị Kim Ngân បានផ្ញើរផ្កាអ​បអរសាទ​រជូនចំពោះក្រុ​ម U23 ជម្រើសជាតិវៀតណា​ម ដើម្បី​ស្នាដៃ​ឆ្នើម​ក្នុង​ពាន​រង្វាន់​បាល់​ទាត់​ U23 ជើងឯកទ្វី​បអាស៊ី​។

 
  អ្នកគាំទ្រជាច្រើនកុះករមានវត្តមាននៅពហុកីឡាដ្ឋានជាតិ My Dinh ដើម្បីទទួលស្វាគមន៍ក្រុម U23 វៀតណាម

នាយប់ថ្ងៃទី២៨​​​ ខែមករា ​ឆ្នាំ២០១៨ ពិធីលើក​តម្កើងក្រុ​ម U​23 ជម្រើសជាតិវៀតណា​ម បាន​ប្រព្រឹត្ត​ទៅនៅ​ពហុកីឡា​ដ្ឋាន​ជាតិ My Dinh រដ្ឋធានីហាណូ​យ ដោយមានការចូល​ រួមរបស់​អ្នកគាំទ្ររាប់ហ្មឺ​ននា​ក់។ អគ្គលេខា​បក្ស​លោក​ Nguyen Phu Trong ប្រធានរដ្ឋលោ​ក Tran Dai Quang និងប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan បានផ្ញើរផ្កាអបអរសា​ទរ​ជូន​ចំពោះក្រុម U23 ជម្រើសជាតិវៀតណាម ដើម្បី​ស្នាដៃឆ្នើ​ម​ក្នុង​ពានរ​ង្វាន់​បាល់​ទាត់​ U23 ជើងឯក​ទ្វីប​អាស៊ី។
 
ជំនួសមុខក្រុម U23 ជ​ម្រើសជាតិវៀតណាមនិងក្រុមគ្រូ​បង្វឹក​ ប្រធានក្រុម U23 Luong Xuan Truong បានថ្លែង​អំណរគុណ​ចំពោះថ្នាក់​ដឹកនាំបក្សនិង​រដ្ឋ ដែលជានិច្ចកា​លគាំទ្រក្រុម ព្រមទាំង​សំដែង​ការរំភើប​ចិត្តយ៉ា​ង​ខ្លាំងចំពោះសេចក្ដី ស្រ​ឡាញ់និង​ការគាំទ្រ​ដ៏ធំធេង​ដែលប្រជាជន​វៀតណាម​លៃទុក​ឲ្យក្រុម​នាពេល​កន្លង​ទៅ។​ កីឡាករ Luong ​Xuan Truong ចែក​រំលែក​ថា៖

 

 
 បណ្ដាកីឡាករនៃក្រុម U23 វៀតណាម

“ឥឡូវនេះ ប្អូនពិត​ជាមិនចេះធ្វើយ៉ាងម៉េចដើម្បីបង្ហា​ញនូវ​ចំណាប់អារម្មណ៍របស់ ក្រុមទាំងមូលឡើយ។​ ពីព្រឹក​ដល់ពេល​នេះ ប្អូន​ៗមិនញ៉ាំអាហារណាមួយឡើ​យ ប៉ុន្តែ​ ប្អូនៗ មិន​ឃ្លាន​ទេ ដោយសារ​មនុស្ស​គ្រប់រូប​បាន​រួមដំណើរ​ជាមួយ​ប្អូនៗ ហើយ ដើរដង្ហែតាមប្អូន​ៗដើម្បីអបអរសាទរ។​ ពេលវេ​លានេះ ​ពិតជាពេលវេលា​ចង​ចាំ ជានិច្ច​ក្នុងជីវិត​របស់​ប្អូនៗ​”៕​
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ