15/04/2015 14:52 GMT+7 Email Print Like 0

ពិធីលើកដម្កើងជនមានគុណូបការៈដែលចូលរួមយុទ្ធនាការហូជីមិញនិទាឃរដូវឆ្នាំ ១៩៧៥

សន្និសីទលើកដម្កើងជនមានគុណូបការៈក្នុងទូទាំងប្រទេសដែលតែងតែ ចូលរួមយុទ្ធនាការហូជីមិញ-និទាឃ​រដូវ​​ឆ្នាំ ១៩៧៥ បានប្រព្រឹត្តទៅនា ព្រឹកថ្ងៃទី ១៤ មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ តំ​ណាង​​ជាង ៣ រយនាក់គឺជាយុទ្ធជនពិការជំងឺសាច់ញាតិរបស់យុទ្ធជនពលីនិងជនមានគុណូប ការរៈគំរូក្នុង​ការ​តស៊ូ​ប្រឆាំងចក្រពត្តអាមេរិកសង្គ្រោះជាតិបានចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅទី​នេះ ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​​វៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“យើងទាំងអស់គ្នាមាននូវមោទនភាពជាតិ ការដឹងគុណដ៏ជ្រាលជ្រៅចំពោះបណ្ដា ជំនាន់ជីដូនជីតា ទន្ទឹមនឹង​នោះ​ ប្តេជ្ញាកសាងនិងការពារមាតុប្រទេស។ ជនវៀតណាមជាច្រើននាក់បានពលីជីវិតរ​បស់ខ្លួនដើម្បី​កសាង​និង​ការពារ ប្រទេសវៀតណាម។”​ នាបច្ចុប្បន្ននៅវៀតណាម មានអ្នកមានគុណូបការៈចំនួន ៨ លាន ៨ រយនាក់ ស្រូបយក ១០% នៃចំនួនប្រជាជនរបសវៀតណាម៕ 

 
តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ