20/11/2016 11:21 GMT+7 Email Print Like 0

ពិធីរំលេកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតសមាគមកាកបាតក្រហមវៀតណាម


ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលេកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតសមាគមកាកបាតក្រហមវៀតណាម

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធិរំលឹកខួប​អនុស្សាវរីយ៍ លើកទិ​៧០ទិវា​បង្កើតស​មាគម​កាក​បាត​ក្រហម​វៀតណាម​ និងទទួល​គ្រឿង​ឥស្សារិយសយ៍​ ពលក​ម្មថ្នាក់​ទីពីរ។ អញ្ជើញ​ចូល​រួម​ពិធី​នេះមាន​ប្រធាន​រដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan អតីត​អគ្គលេខាបក្ស​ លោក Le Kha Phieu អតីត​ប្រធាន​រដ្ឋ លោក Truong Tan Sang និងថ្នាក់ដឹកនាំជាន់​ខ្ពស់ជាច្រើន​រូបទៀត​។

​បន្តប្រពៃណីរបស់អង្គការមនុស្សធម៌ បំពេញភារកិច្ចទាំងឡាយប្រកបដោយល្អ​ប្រសើរ ក្នុងរយៈ​ពេល​៧០ឆ្នាំ​កន្លង​ទៅ ប្រធាន​រដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan​ បានស្នើថា​៖ នាពេល​ខាងមុខ​នេះ សមាគម​ត្រូវ​បន្ត​បំពេញ​ភារកិច្ច​នានា ដូចជា៖ បន្ត​រៀបចំ​ការងារសង្គម​មនុស្ស​ធម៌ ចូ​លរួមការថែ​ទាំសុខ​ភាព​សង្គម ចលនា​ប្រជាជន​ចូល​រួមបរិច្ឆាគ​ឈាមមនុស្ស​ធម៌។

​“​បន្តផ្លាស់ប្តូរថ្មីខ្លាំងក្លា អំពីហេដ្ឋារចនាសម្ព័ន្ធ ខ្លឹមសារ របៀបធ្វើការ របស់​ស​មាគម ប្រមូល​ផ្តុំសកម្មភាព​នៅមូលដ្ឋាន​។ ក្នុង​នោះ យក​ចិត្តទុកដាក់ចំពោះការ​ងារលើក​កំពស់សមត្ថភាព​របស់​កម្មាភិបាល​គ្រប់ជាន់​ថ្នាក់ កសាង​ជួរកម្មាភិបាល​ប្រកប​ដោយស​កម្ម ស្រឡាញ់​មុខរបរ​នេះ៕ ”

 

តាម VOV5 – វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ