08/10/2018 10:01 GMT+7 Email Print Like 0

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅអាគាររៀបចំពិធីបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំយ៉ាងមហោឡារិកពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងវិយោគកថានៅក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្ស លោក Do Muoi   (រូបថតៈ VOV)

អគ្គលេខាបក្ ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ជាច្រើនរូប បានអញ្ជើញចូរួមក្នុងពិធី។ គណៈប្រតិភូជាន់ខ្ពស់ បក្សនិងរដ្ឋឡាវ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Thongloun Sisoulith ក៏បានអញ្ជើញចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធផងដែរ។

ថ្លែងវិយោគកថាក្នុងពិធី លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យសពបានអះអាងថា អតីតអគ្គលេខាបក្ស លោក Do Muoi ទទួលមរណភាពបានបន្សល់ទុកនូវការសោកស្រាយយ៉ាងក្រៃលែង ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាមិត្តភក្តិអន្តរជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានរំលឹកឡើងវិញនូវដំណាក់កាលបំពេញការងារនិងការរួមចំណែកដ៏ធំធេងរបស់អតីតអគ្គលេខាបក្ស លោក Do Muoi ចំពោះដំណើរការផ្លាស់ប្តូរថ្មី កសាងប្រទេសវៀតណាម។

 ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្ស លោក Do Muoi

អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងថា៖ “ក្នុងរយៈពេល ៨០ ឆ្នាំបម្រើបដិវត្តន៍ អតីតអគ្គលេខាបក្ស Do Muoi បានរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជន។ ក្នុងនាមជាអតីតអ្នក បដិវត្តន៍ជើងចាស់ អតីតអគ្គលេខាបក្ស លោក Do Muoi ជានិច្ចកាលរក្សាឆន្ទៈ គុណសម្បត្តិរបស់យុទ្ធជនបក្សកុម្មុយនិស្តមួយរូប បម្រើប្រទេសជាតិនិងប្រជាជនដោយអស់ពីដួងចិត្ត”។

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងប្រជាជនគ្រប់ស្រទាប់ បានចំណាយរយៈពេល ១ នាទីដើម្បីធ្វើការសឹ្មងស្មាធរំលឹកវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្សលោក Do Muoi ផងដែរ។

អតីតអគ្គលេខាបក្ស លោក Do Muoi បានទទួលមរណភាពនាថ្ងៃទី១ខែតុលាឆ្នាំ ២០១៨។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានគណៈប្រតិភូជាង ១.៦០០ក្រុម ដែលមានតំណាងជាង ៦០.០០០ នាក់មកពីអង្គការមហាជន ប្រជាជន អ្នកមុខអ្នកការ  និងបុគ្គលទាំងក្នុងនិងក្រៅប្រទេសបានទៅដល់អាគាររៀបចំបុណ្យសពជាតិ ដើម្បីគោរពវិញ្ញាក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ។ គណៈប្រតិភូការទូតជាង ១០០រូប និងគណៈប្រតិភូជាន់ខ្ពស់ចំនួនបីគឺឡាវ កម្ពុជានិងគុយបាបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ហើយថ្នាក់ដឹកនាំច្រើនរូប ទូទាំងពិភពលោក ក៏បានអញ្ជើញផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខ ដល់បក្ស រដ្ឋវៀតណាមក៏ដូចជាក្រុមគ្រួសារសពអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ