09/08/2018 09:46 GMT+7 Email Print Like 0

ពិធីរំលឹកខួបទី៥៣នៃទិវាឯករាជ្យជាតិសាធារណៈរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជិមីញ (HUFO) និងសមាគមមិត្តភាព​វៀត​ណាម-សិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញ (VSFA) បានរៀបចំការជួបជុំគ្នានៅក្នុងឱកាសរំលឹកខួបលើក​ទី​៥៣​ នៃទីវាឯករាជ្យជាតិ សាធារណរដ្ឋសិង្ហបុរី (9/8/1965-9/8/2018)។

ប្រធានអគ្គស្ថានកុងស៊ុលសាធារណរដ្ឋសិង្ហបុរី លោកស្រី Siu Lin ថ្កែងមតិក្នុងពិធី

ក្នុងពិធីនេះ ប្រធាន VSFA លោក Nguyen Ngoc Hoa បានសំដែងនូវសេចក្តី សោមនស្សរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងវៀតណាមនិងសិង្ហបុរី  ហើយលោកក៏មានគោលបំណងចង់ឲ្យបន្តទទួលនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីអគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅវៀតណាម សមាគមសហគ្រាសសិង្ហបុរី និង​សហគមន៍អាណិកជនសិង្ហបុរី ដើម្បីបង្កើនការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំង​ពីរ ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជនទីក្រុងហូជីមិញនិងប្រជាជនសិង្ហបុរីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ