15/06/2018 08:42 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយសមាគមមិត្តភាពវៀតណាម-រុស្ស៊ីសហការជាមួយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានប្រារព្ធពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី (ថ្ងៃទី១២ មិថុនា ឆ្នាំ១៩៩០ -ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨) ។


 ពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំ នៅវៀតណាម លោក Konstantin Vasilievich Vnukov បានអះអាងថា ដោយការខិតខំប្រឹងប្រែងរួមគ្នាប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងភាពជាដៃគូជាយុទ្ធសាស្រ្តលើគ្រប់វិស័យឲ្យបានមានសម្បូរបែបរវាងវៀតណាមនិងរុស្ស៊ី ដោយមានខ្លឹមសារជាក់ស្តែងនិងក្រោមរូបភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការ។ យោងតាម លោក Konstantin Vasilievich Vnukov បានឱ្យដឹងថាបណ្តាវិស័យនានាក្នុងក្របខ័ណនៃកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកយ៉ាងទូលំទូលាយពីវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ ដល់សកម្មភាពនៃកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនផ្សេងៗទៀត។ ជាពិសេសផ្តោតសំខាន់លើការយល់ដឹងគ្នានិងបង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ