10/06/2018 13:53 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៧០ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវឲ្យមានការប្រឡងប្រណាំងស្នេហារជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្ត Gia Lai ភាគកណ្ដាលវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវឲ្យមានការប្រឡងប្រណាំងស្នេហារជាតិ។

លោកស្រី Dang Thi Ngoc Thinh ប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គភាពដែលមានស្នាដៃឆ្នើមៗក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិនៅខេត្ត Gia Lai (រូបថត៖ TTXVN)

ថ្លែងមតិនៅពិធីនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យខេត្ត Gia Lai បន្តលើកស្ទួយលទ្ធភាពប្រកួតប្រជែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម យកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ជនរួមជាតិភាគតិច ពលករនៅតំបន់ឆ្ងាយដាច់ស្រយាល កាត់បន្ថយភាពក្រីក្រដោយចីរភាព ការពារបរិស្ថាន រក្សាឲ្យបានរឹងមាំនូវសន្តិសុខការពារជាតិ។

ខេត្ត Gia Lai មានចំនួនប្រជាជនសរុបជាង ១ លាន ៥ សែននាក់ ក្នុងនោះ៤៥%គឺជនជាតិភាគតិច។ អនុវត្តន៍​​តាមសេចក្ដីអំពាវនាវឲ្យមានការប្រឡងប្រណាំងស្នេហារជាតិរបស់លោកប្រធានហូជីមិញ នាពេលកន្លងទៅ បក្សភាគ អាជ្ញាធរ កងទ័ពនិងប្រជាជនបណ្ដាជនជាតិនៅខេត្ត Gia Lai បានខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ។ ល្បឿនអភិវឌ្ឍសេដ្ឋកិច្ចជារៀងរាល់ឆ្នាំរបស់ខេត្តតែងតែទទួលបានកម្រិតខ្ពស។ នាបច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅក្នុងខេត្តបានថយចុះនៅត្រឹម ១៣%។ ជីវភាពរស់នៅរបស់ជនជាតិភាគតិចទាំងអស់ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ