10/06/2018 13:53 GMT+7 Email Print Like 0

ពិធីរំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅទីក្រុងហូជីមិញ

ថ្លែងមតិនៅពិធីរំលឹកខួបទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី (ថ្ងៃទី១២ ខែមិថុនា ) ដោយអគ្គស្ថានកុងស៊ុលរុស្ស៊ីប្រចាំទី​ក្រុង​ហូជីមិញរៀបចំឡើងនាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ លោក Aleksey Vladimirovich Popov អគ្គកុង​ស៊ុល​រុស្ស៊ី​បានអះអាងថា វៀតណាមជាមិត្តស្និតស្នាលនិងជាដៃគូគួរឲ្យជឿទុកចិត្ត មានអត្ថន័យដ៏សំខាន់ណាស់ចំពោះសហព័ន្ធរុស្ស៊ី។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម សហព័ន្ធរុស្ស៊ី បានគ្របណ្ដប់លើវិស័យទាំងអស់។ ការជួបពិភាក្សាគ្នារជាប្រចាំរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរបាននាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេសនិងការពារជាតិ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ