03/06/2018 22:56 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ

 
អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (nguyenphutrong.org)

ពិធីរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ (ថ្ងៃទី ១១ មិថុនា ១៩៤៨ - ថ្ងៃទី ១១ មិថុនា ២០១៨) និងពិធីលើកសរសើរវីរៈជនកំលាំងប្រដាប់អាវុធ វីរជនពលកម្ម គំរូជឿនលឿន តាមរយៈបណ្ដាសម័យកាលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៣ មិថុនា នៅទីក្រុងហាណូយ។ អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ក្រុមប្រឹក្សាប្រឡងប្រណាំងស្ងើចសរសើរគ្រប់ជាន់ថ្នាក់គប្បីលើកកំពស់ការទទួលខុសត្រូវ បន្តផ្លាស់ប្តូរថ្មីក្នុងការបណ្ជាណែនាំពិគ្រោះយោបល់និងរៀបចំអនុវត្តដើម្បីការងារប្រឡងប្រណាំងស្ងើចសរសើរគឺជារបៀបដឹកនាំគ្រប់គ្រងរបស់បក្ស​ជាពិតប្រាកដ និងជាកំលាំងចលករដើម្បីកសាងមនុស្សថ្មី កសាងនិងការពារប្រទេសជាតិ។

ដើម្បីពង្រីកឲ្យបានលទ្ធផលស្នាដៃដែលទទួលបាន អគ្គលេខាបក្សបានស្នើឲ្យប្រជាជនទាំងមូលយទ្ធជនទាំងមូលក្នុងទូទាំងប្រទេសបន្តជ្រួតជ្រាបយ៉ាងម៉ត់ចត់អនុវត្តគោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋអំពីការប្រឡងប្រណាំងស្នេហាជាតិប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្សបានជឿជាក់ថា៖ ដោយឈរលើមូលដ្ឋានប្រើប្រាស់មេរៀនបទពិសោធន៍អំពីការប្រឡងប្រណាំងសេ្នហាជាតិប្រកបដោយឆ្នៃប្រឌិតអស់រយៈពេល ៧០ ឆ្នាំកន្លងទៅ ចលនាប្រឡងប្រណាំងស្នេហាជាតិនិងការងារស្ងើចសរសើរនឹងទទួលបានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាជាក់ស្តែងថែមទៀតនាពេលខាងមុខ។

ក៏អញ្ជើញចូលរួមពិធីនេះ  អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមានប្រសាសថា៖ 
អស់រយៈពេល ៧០ ឆ្នាំកន្លងទៅនេះ ឆ្លងកាត់បណ្ដាសម័យកាលបដិវត្តន៍ក្រោមឈ្មោះខ្លឹមសារនិងរូបសណ្ឋានខុស​ពី​គ្នា ចលនាប្រឡងប្រណាំងស្នេហាជាតិនៅអភិវឌ្ឍន៍ជាបន្តបន្ទាប់សមស្របនឹងភារកិច្ចបដិវត្តន៍នៃដំណាក់កាលនិមួយៗ។ ជំនះដ៏ត្រចេះត្រចង់នៃបដិវត្តន៍វៀតណាមតាមរយៈសម័យកាលប្រវត្តិសាស្ត្រសុទ្ធតែកត់សម្គាល់យ៉ាងច្បាស់លាស់នៃការរៀបចំប្រកបដោយប្រសិទ្ធភាពបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ប្រជាជន វៀត​ណាម កាន់តែអះអាងថា៖ ការប្រឡងប្រណាំងគឺជាកំលាំងចលករខាងស្មារតីហើយតាមរយៈនោះ បង្កើតឡើងកំលាំងខាងសម្ភារៈយ៉ាងធំធេង រួមចំណែក ប្រមូលផ្តុំប្រភពធនធានមនុស្សនិងទ្រពសម្បិត្តចំពោះកិច្ចការតស៊ូរំដោះប្រជាជាតិ កសាងនិងការពារមាតុប្រទេស។ នៅពិធីរំលឹកខួបនេះ តំណាងនានាបានជួបប្រាស្រ័យជាមួយគំរូជាជឿនលឿនជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ