18/12/2017 10:12 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាសមាគមតន្ត្រីករវៀតណាម


 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាសមាគមតន្ត្រីករវៀតណាម 

នាព្រឹក​ថ្ងៃទី១៧ ​​ខែធ្នូ ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ ​សមាគម​តន្ត្រីករ​វៀតណាម​បានរៀបចំ​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​​លើកទី៦០ ទិវាបង្កើត។ ក្នុងឱកាសនេះ តន្ត្រីករគ្រប់​ជំនាន់បានរំលឹកឡើ​ងវិញនូ​វរយៈពេល​៦០ឆ្នាំ​កសាង​និងអ​ភិវឌ្ឍន៍នៃសមាគមតន្ត្រីករ​វៀត​ណាម ។ ថ្លែងមតិនៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី​ លោក Vuong Dinh Hue បានលើក​ច្បាស់ថា​៖

“ បណ្ដា​ជំនាន់តន្ត្រីករ សិល្បករ បានស្របខ្លួន​ចូលក្នុងជីវភាព​រស់នៅ ការ​តស៊ូប្រឆាំង ពលកម្ម ​និងក្នុងបុព្វហេតុ​កសាងនិង​ការពារមាតុ​ប្រទេស​ របស់ប្រជា​ជនវៀតណាម​។ ក្នុង​ចំណោម​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​តំណាង​មនុស្សលោក​ ដែល​បាន UNESCO ទទួលស្គាល់​នោះ មានបេតិក​ភ័ណ្ឌចំនួន៨ អំពី​តន្ត្រី។​ នេះជាមោទ​ភាពរបស់​ប្រជាជាតិ​ ពិសេស​គឺបណ្ដាមនុស្ស​កំពុង​បំរើក្នុង​វិស័យតន្ត្រី៕”

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ