28/04/2017 10:10 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវារំដោះភូមិភាគខាងត្បូង​វៀត​ណាម​ ឯកភាព​ប្រទេសជាតិ​


 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ

នាថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប​អនុស្សាវរីយ៍លើក​ទី៤២ទិវា​រំដោះ​​ភូមិ​ភាពខាងត្បូង​វៀតណាម ឯកភាព​ប្រទេសជាតិ ​(ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៧) ​និង​ពិធី​ចេញផ្សាយសៀវភៅ​ឯកសារប្រវត្តិសាស្ត្រ​ ក្រោមចំណងជើងថា”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥​”​ ​(ភាសា​វៀត​ណាម​និងភាសាអង់គ្លេស)។ ថ្លែងមតិនៅទីនេះ អគ្គ​នាយក​​វិទ្យុ​​សម្លេងវៀត​​ណាម លោក Nguyen The Ky បានអះអាងថា៖ ទិវាជ័យជំនះថ្ងៃទី៣០​មេសាឆ្នាំ​១៩៧៥​ ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​លោក រួម​ចំណែក​​រំដោះ​ប្រទេសជាតិ​ ឯកភាពប្រទេសជាតិ  នាំវៀតណាម​ឈានចូលដំណាក់កាលថ្មី ប្រកបដោយឯករាជ ​ឯកភាព​  ប្រជាជន សម្បូរ ធូធារ ប្រទេសជាតិខ្លាំងមាំមួន។​ស្ដីអំពីសៀវភៅ​  ”កំណត់​ហេតុ​សង្គ្រាម ១-២-៣-៤.៧៥”​​ ​របស់​អ្នកកាសែត Tran Mai Hanh អគ្គ​នាយកវិទ្យុសម្លេង​វៀតណាម លោក Nguyen The Ky បាន​សង្កត់​ធ្ងន់​ថា៖

​“អាចនិយាយបានថា សៀវភៅ”​ កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”​ ​ជាសៀវ​ភៅ​​ប្រវត្តិ​សាស្ត្រ  ជាក់ស្ដែងនិង​រស់រវើក​។​ សៀវភៅនេះ​​បានតាក់តែងឡើងយ៉ាង​ហ្មត់ចត់​ ស្រាវជ្រាវឯកសារ​ជាច្រើន ​កម្រមាន​ និងបាន​ជួបជា​មួយ​​សាក្សី​ជាច្រើនរូប៕”​

 

​តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ