08/05/2016 13:42 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៦២នៃជ័យជម្នះ Dien Bien Phu


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ ចូលរួមពិធីរំលឹកខួបលើកទី៦២នៃជ័យជម្នះ Dien Bien Phu

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បាន ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៦២នៃទិវាជ័យជម្នះ Dien Bien Phu ថ្ងៃទី៧ ខែឧសភា និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់​ទី​១​។​ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួមក្នុងពិធីនេះ។ ថ្លែងមតិក្នុងពិធី លោក​ Mua A Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បាន​អះអាងថា៖ “ជ័យជម្នះនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងដែលកំពូលគឺជ័យជម្នះ Dien Bien Phu នោះជាជ័យជម្នះនៃការស្នេហាជាតិ ឆន្ទៈមោះមុត ភាពអង់អាចក្លាហានរបស់ជនជាតិវៀតណាមដែលត្រូវបានពូនជ្រុំតាមរយៈរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រជាជ័យជម្នះនៃគោលមាគ៌ាបដិវត្តន៍ត្រឹមត្រូវរបស់បក្ស ដែលប្រជាជនទូទាំងប្រទេសបានពង្រីកកម្លាំងសាមគ្គីជាតិទាំងមូល ព្រមទាំងទទួលបានការគាំទ្រ ជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ ដោយបានផ្សាភ្ជាប់រវាងកម្លាំងជាតិជាមួយនឹងកម្លាំងសម័យកាលផងដែរ”។

មុននោះ ប្រធាន​រដ្ឋលោក Tran Dai Quang រួមជាមួយសមាជិកមជ្ឈឹម និងថ្នាក់ដឹកនាំខេត្ត Dien Bien អញ្ជើញទៅដាក់កម្រងផ្កា អួជធូបនៅឈាបនដ្ឋានយុទ្ធជនពលី A1 សំដៅរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនដែលពលីជីវិតដើម្បីឯករាជ សេរីភាពរបស់មាតុប្រទេសនិងដើម្បីសុភមង្គលរបស់ប្រជាជនូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ