ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិរបស់កុមារ

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាវៀតណាមអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិរបស់កុមារ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថា៖ ការអនុម័តលើអនុសញ្ញានេះ គឺសមស្របជាមួយប្រពៃណី សីលធម៌ របស់ប្រជាជាតិវៀតណាម។ លោក Vu Duc Dam ក៏បានស្នើអោយគ្រប់ស្ថាប័ន និងសង្គមទាំងមូល ត្រូវជំរុញខ្លាំងថែមទៀតបុព្វហេតុការពារ ថែទាំ និងអប់រំកុមារ ដើម្បីកុមារទាំងឡាយមានជីវភាពរស់នៅប្រកបដោយផាសុខភាពសប្បាយរីករាយ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានថ្លែងថា៖
“ខ្ញុំសូមស្នើថា៖មិត្តទាំងឡាយត្រូវថ្លែងអំណរគុណចំពោះមូលនិធិកុមារអង្គការសហប្រជាជាតិ ចំពោះអង្គការសហប្រជាជាតិ និងគ្រប់ប្រទេស អង្គការនិងបុគ្គល ដែលបានខំប្រឹងប្រែងដោយឥតឈប់ឈរ រួមវិភាគទានចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ សម្បូររុងរឿង ការអភិវដ្ឍន៍របស់មនុស្សថែទាំនិងការពារកុមារ។ សូមនឹករលឹកអំពីកុមារភាព ហើយរួមគ្នាធ្វើអ្វីៗទាំងអស់ ដើម្បីកុមារមានជីវភាពរស់នៅប្រកបដោយសប្បាយរីករាយ អនាគតល្អប្រសើរ។”
លោក Youssouf Abdel Jelil ប្រធានដំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាមបានអះអាងថា៖ សហគមន៍អន្តរជាតិកត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍រឹងមាំនិមួយៗរបស់វៀតណាម។ ការសន្យាខាងនយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តសិទ្ធិកុមារ បានលើកកំពស់ជីវភាពរស់នៅរបស់កុមារវៀតណាមរាប់លាននាក់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម