04/05/2015 13:17 GMT+7 Email Print Like 0

ពិធីរំលឹកវិញ្ញាណក្ខ័ន្ទអ្នកបើកយន្តហោះ២នាក់ដែលពលីជីវិតក្នុងគ្រោះថ្នាក់នៅជិតកោះ Phu Quy

ពិធីគោរពនិងពិធីរំលឹកវិញ្ញណក្ខ័ន្ទអ្នកបើកយន្តហោះចំនួន២នោះគឺវរសេនីយ៍ឯកបម្រុង Le Van Nghia និង​អនុ​សេនីយ៍ឯក​ Nguyen Anh Tu នៃកងវរសេនាធំលេខ៩៣៧ ដែលបានពលីជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ​ចម្បាំង​​ SU​-២២ នៅតំបន់សមុទ្រ Binh Thuan បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ឧសភា នៅទីក្រុងហូជី​មិញ ភាគខាងត្បូងវៀតណាម។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung រដ្ឋម​ន្ត្រី​ក្រសួង​ការពារ​ប្រទេស​នាយ​ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងនគរបាលនាយឧត្តមសេនីយ៍ Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើន ទៀតបានផ្ញើរតម្រងផ្ការំលែកទុក្ខជាមួយក្រុមគ្រួសារយុទ្ធជនពលីទាំង២នោះ​។​សរសេ​រក្នុងសៀវភៅកាន់ទុក្ខនៅពិធីគោរពវិញ្ញាណក្ខ័ន្ទ ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋ​មន្រ្តី​ក្រសួង​ការពារប្រទេស បានសង្កត់ធ្ងន់ថា ពលីកម្មរបស់នាយទាហានកងទ័ពប្រជាជនវៀត ណាមទាំង២រូបនេះ បានបន្សល់ទុកមកនូវគំរូដ៏ថ្កុំថ្កើងសំរាប់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំង មូលនិយាយរួមនិងផ្នែកទ័ព​ជើង​អាកាស​និយាយដោយឡែក រួមចំណែកពង្រីកប្រពៃ ណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមអង់អាច​ក្លាហាន​​ក្នុង​បុព្វហេតុកសាងនិងការពារមាតុប្រទេស៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ