13/05/2015 10:11 GMT+7 Email Print Like 0

ពិធីរំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលពលីជីវិតនៅប្រជុំកោះ Truong Sa


បណ្ដែតកម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលបានពលីជីវិតនៅកោះ Gac Ma

 
ពិធីរំលឹកវិញ្ញាណក្ខ័ន្ទបណ្ដាកម្មាភិបាល យុទ្ធជនវៀតណាម ដែលបានពលីជីវិតនៅប្រជុំកោះ Truong Sa​​ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅកោះ Colin កោះ Len Dao និងកោះ Gac​ Ma ចំណុះ​ប្រជុំកោះTruong Sa ខេត្ត Khanh Hoa ភាគកណ្ដាលវៀត​ណាម​។​ នេះជាទី​កន្លែង​ដែល​មុននេះ២៧ឆ្នាំ នាថ្ងៃទី១៤ ខែមិនា ឆ្នាំ១៩៨៨ បានប្រព្រឹត្តទៅការប្រយុទ្ធដ៏អង់អាចក្លាហាន​របស់​កម្មាភិបាលយុទ្ធជនកងទ័ពជើងទឹកវៀតណាមសំដៅការពារអធិបតេយ្យភាព​អំពីកោះ​សមុទ្រ​ដ៏​ពិសិដ្ឋ​របស់មាតុប្រទេស។តំណាងនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បញ្ជាការដ្ឋានកងទ័ព​ជើង​​ទឹកនិងក្រសួង ស្ថាប័នមជ្ឈឹមនិង តំបន់នានាបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ទបណ្ដា​វីរជន​ពលី​។​អនុ​រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Truong Minh Tuan បានសង្កត់ធ្ងន់ថា៖

“ដោយការគោរពរាប់អាននិងភាពសោកស្ដាយឥត់កោះត្រើយ ពីដួងចិត្តរបស់ខ្លួន យើងខ្ញុំ​សុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​អស់ពីកម្លាំងកាយចិត្តដើម្បីសក្ដិសមទៅនឹងជំនឿចិត្តនិងមនសិការរបស់ជំនាន់មុនៗ សុំបូជាខ្លួន​សំ​រាប់​បុព្វហេតុកសាងនិងការពាររឹមមាំ​អធិបតេយ្យភាពអំពីកោះសមុទ្រ​ដ៏ពិសិដ្ឋ​របស់​មាតុ​ប្រទេស​”៕

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ