12/01/2015 09:12 GMT+7 Email Print Like 0

ពិធីរំលឹកទិវាប្រពៃណីសិស្សានុសិស្ស និស្សិតវៀតណាមនៅប្រទេសថៃ


និស្សិតវៀតណាមនៅថៃក្នុងពិធីជួបប្រាស្រ័យ(រូបថតៈnhandan.com.vn )

សហគមន៍និស្សិតវៀតណាមនៅបាងកក់បានជួបប្រាស្រ័យគ្នានាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ក្នុងឱកា​ស​រំ​លឹក​ខួប​លើក​ទី៦៥ នៃទិវាប្រពៃណីសិស្សានុសិស្សនិស្សិតវៀតណាម (ថ្ងៃទី៩មករា១៩៥០-ទី៩មករា២០១៥)។ នេះជាលើក​ទី​១ហើយដែលទិវានេះបានរៀបចំឡើងនៅបាងកក់ សំដៅឆ្ពោះទៅការត្រៀមរៀបចំបង្កើតសមាគមនិស្សិត វៀត​ណាម​នៅបាងកក់ជាផ្លូវការ។ នាពេលកន្លងទៅនិស្សិតវៀតណាមមកពី មហាវិទ្យាល័យធំៗនៅបាងកក់ បានសកម្ម​ចូល​រួមរាល់សកម្មភាពជួបប្រាស្រ័យ សំដៅរឹតបន្តឹងទំនាក់ទំនងនៃសហគមន៍និស្សិត​វៀតណាមនៅថៃ ក៏ដូចជាអះ អាង​នូវតួនាទីរបស់និស្សិតវៀតណាមក្នុងចំណោមមជ្ឈដ្ឋាននិស្សិតបរទេសនៅថៃផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ