08/05/2015 11:36 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើគទី៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ ស្ថានទូតនៃ​ប្រទេស៥ ប្រចាំនៅវៀតណាម គឺ៖រុស្ស៊ី អាហ្សែ​បៃហ្សង់ អាមេនី បែឡារូស កាហ្សាក់ស្តង់ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យ​ជំនះ​ក្នុងសង្គ្រាមការពារជាតិដ៏មហិមា ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បណ្ដាឯកអគ្គរដ្ឋទូត និងដំណាងអង្គការ​អន្តរជាតិនានាប្រចាំនៅទីក្រុងហាណូយ បានអញ្ជើញចូលរួមពិធីនេះ។
 
ថ្លែងមតិនៅទីនេះ តាងនាមអោយរដ្ឋាភិបាលវៀតណាម ឧបនាយក​រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក Pham Binh Minh ​អះអាងថា៖​ពិភពលោកបានមានបំរ៉ែបំរួល ប៉ុន្តែជ័យជំនះទៅលើពួក​ហ្វាស៊ីស​ ដោយសហភាពស៊ូវៀតដើរតួនាទីសម្រេចកំណត់ ជានិច្ចកាលជា​សច្ចះធម៌​ ជាទំព័រ១ដ៏ភ្លឺស្វាងក្នុងប្រវត្តិ​សាស្ត្រមនុស្សលោក។ ឧបនាយករដ្ឋមន្ត្រីក៏​បានអះអាងថា៖​វៀតណាមចងចាំជានិច្ចថា៖​ ជ័យជំនះរបស់​វៀត​ណាម​បានចាប់ប្រភពពីជ័យជំនះក្នុងសង្គ្រាមការ​ពារជាតិដ៏មហិមានេះ។

លោក Pham Binh Minh ​អោយដឹងថែមទៀតថា៖ នាបច្ចុប្បន្ន ​ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរុស្ស៊ី អាហ្សែ​បៃហ្សង់​ អាមេនី បែឡារូស កាហ្សាក់ស្តង់ ជាអាទិភាពសំខាន់១ក្នុងគោលនយោបាយកិច្ចការបរទេស​របស់​វៀត​ណាម។ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ឧបនាយករដ្ឋមន្ត្រី ​Pham Binh Minh បានសម្ដែងជំនឿជឿជាក់ថា៖ ទំនាក់​ទំនងរវាង​វៀតណាមនិងបណ្ដាប្រទេសរុស្ស៊ី អាហ្សែបៃហ្សង់ អាមេនី បែឡារូស ​កា​ហ្សាក់ស្តង់ នឹងបន្តអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា និងបន្តទទួលបានសមិទ្ធិផលជាច្រើនជាងទៀត៕ 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ