26/01/2015 10:55 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើក​ទី៦០នៃទិវា​កម្មាភិបាល សិស្សានុ​សិស្សនៅ​ភាគខាង​ត្បូងប្រមូល​ផ្តុំនៅ​ភាគខាងជើង


កម្មាភិបាល សិស្សា នុសិស្សនៅភាគខាងត្បូងប្រមូលផ្តុំនៅភាគខាងជើងវៀតណាម

នា​ថ្ងៃទី២៤ ខែ​មករាឆ្នាំ​២០១៥ នៅខេត្ត​ Bac Lieu (ភាគ​ខាងត្បូ​ងវៀត​ណាម) បាន​​រៀប​ចំ​ជំ​នួប​ប្រា​​ស្រ័យ​រំលឹកខួប​អនុស្សាវរីយ៍​លើកទី៦០​នៃទិវាកម្មាភិបាល សិស្សានុសិស្ស​នៅភាគ​ខាងត្បូង​ប្រមូល​ផ្តុំ​​​នៅភាគ​ខាង​ជើង​វៀតណាម​(១០៥៤-១៩៦៤)។ ​នៅទី​​នេះ បណ្ដា​ដំណាង​បាន​រំលឹក​ឡើងវិញ​នូវ​ប្រ​ពៃ​​ណី​ប្រវត្តិសាស្ត្រ​៦០ឆ្នាំ ​ទិវា​កម្មាភិបាល សិស្សានុសិស្ស​នៅភាគ​ខាង​ត្បូងនិយាយ​រួម និង​ខេត្ត B​ac Lieu​ និយាយ​ដោយឡែក​ប្រមូល​ផ្តុំនៅភាគ​ខាងជើងវៀ​តណាម តាម​កិច្ចព្រម​ព្រៀង​ Geneve ស្ដីពី​កា​រ​​បង្កើត​សន្តិភាព​នៅឥណ្ឌូ​ចិន។ នាគ្រា​នោះ ទោះបី​ជាជីវភាព​រស់នៅ​នៅមាន​ការលំបាក​ជាច្រើន​ក្តី ប៉ុន្តែ​ប្រជាជននៅភាគខា​ងជើង បាន​ត្រៀម​រៀបចំ​ដ៏ល្អប្រ​សើរ បង្ក​លក្ខណះងាយ​ស្រួល​បំផុត​ដើ​ម្បី​​ទ​ទួលបណ្ដា​កម្មាភិ​បាល យុទ្ធ​ជន សិស្សានុ​សិស្ស និងគ្រួសា​របដិវត្ត​ន៍នៅភាគ​ខាងត្បូង​វៀត​ណា​ម​ជា​ច្រើន ប្រមូល​ផ្តុំនៅភាគ​ខាងជើង។ ថ្លែង​មតិនៅពិ​ធីនេះ លោក ​Truong Minh Chien - លេ​ខារង គណៈ​កម្មាធិការប​ក្សខេត្ត Bac Lieu បាន​ថ្លែងអំណរ​គុណជន​ចំ​ពោះ​រួម​ជាតិនៅភាគខា​ង​ជើង​សំរាប់​កម្មាភិបាល យុទ្ធជន​និងសិស្សា​នុសិស្ស​ភាគខាង​ត្បូងវៀត​ណាម ដែល​ក្នុង​នោះ​មាន​ខេត្ត​ ​Bac Lieu ផង ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ