01/02/2018 09:08 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨


 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨

នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានបារព្ធឡើងដ៏មហោឡារឹក​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវ ឆ្នាំ១៩៦៨ (ថ្ងៃទី ៣១ មករា ឆ្នាំ ១៩៦៨ - ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៨)។ អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីនេះ។ ក្នុងបទសន្ទរកាថារំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ការវាយសម្រុកនិងការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៦៨ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan  បានសង្កត់ធ្ងន់ថា៖

«ជ័យជំនះសម្រេចដែលមានលក្ខណៈយុទ្ធសាស្ត្រនាឆ្នាំ ១៩៦៨ បានផ្លាស់ប្តូរយ៉ាងខ្លាំងស្ថានភាពសង្គ្រាម លើកកំពស់កិត្យានុភាពរបស់រណសិរ្យរំដោះតំបន់ភាគខាងត្បូងវៀតណាម នៅក្នុងនិងក្រៅប្រទេស។ ជ័យជំនះនេះបានបំផ្លាញចោលទាំងស្រុងយុទ្ធសាស្ត្រសង្គ្រាមតំបន់របស់ចក្រពត្តអាមេរិក និងពួកបរិវារដែលធ្វើឲ្យពួកគេត្រូវព្រមទទួលចរចាផ្ទាល់ជាមួយវៀតណាមនៅសន្និសីទទីក្រុងប៉ារីស។»

ជ័យជំនះត្រចះត្រចង់នានិទាឃរដូវ ឆ្នាំ ១៩៦៨ បានអះអាងនូវប្រៀបខ្លាំងរបស់កំលាំងបដិវត្តន៍លើសមរភូមិទាំង ៣ គឺ នយោបាយ យោធានិងការទូត ហើយអះអាងនូវបរិតលក្ខណៈត្រឹមត្រូវនិងពិសេសនៃសិល្បៈយោធារបស់វៀតណាម។ ពីនោះ កងទ័ព និងប្រជាជនវៀតណាមបានរំដោះទាំងស្រុងតំបន់ភាគខាងត្បូង ឯកភាព ប្រទេសជាតិ នាថ្ងៃទី ៣០ មេសា ឆ្នាំ ២៩៧៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ