ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅអាហ្សង់ទីន

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅអាហ្សង់ទីន
នាថ្ងៃទី២២ខែសីហាឆ្នាំ២០១៥ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន និងគណបក្សកម្មុយនីស្តអាហ្សង់ទីន បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិវៀតណាមនៅរដ្ឋធានី Buenos Aires។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាហ្សង់ទីន លោក Nguyen Dinh Thao បានអះអាងថា៖ បដិវត្តន៍ខែសីហា បានលើកទឹកចិត្តចលនាតស៊ូប្រឆាំង របស់ប្រជាជាតិដែលត្រូវគេជិះជាន់ បើកចេញសករាជថ្មី ដោយសេរីភាពឯករាជ្យ និងសាធារណរដ្ឋសង្គមនិយម នៅវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានរំលឹកឡើងវិញនៅបណ្ដាចំណុចសំខាន់ៗ នៃបដិវត្តន៍វៀតណាម ក៏ដូចជាសមិទ្ធិផលលេចធ្លោ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ជាពិសេសគឺបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម