29/09/2017 11:02 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាជាតិសាធារណរដ្ឋប្រជាមានិតចិន


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាជាតិសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៧កញ្ញានៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត​ចិន​​ប្រចាំ​នៅវៀតណាមបានប្រារព្ធធ្វើពិធីជប់លៀងអបអរសាទរលើកទី៦៨ទិវាបង្កើតសាធារណរដ្ឋប្រជាមានិត​ចិន​ (0១​ខែតុលាឆ្នាំ១៩៤៩-០១ខែតុលាឆ្នាំ២០១៧) ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតចិន Hóngxiǎomíng បានរំលឹកឡើងវិញនូវសមិទ្ធិផលដែលបក្ស រដ្ឋាភិបាលនិងប្រជាជនចិនបានសម្រេចក្នុងរយៈពេល ៦៨ ឆ្នាំកន្លងទៅ ក៏ដូចជាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិន - វៀត​ណាម​ ក្នុង​រយៈពេល​កន្លងទៅដែរ។ ឯកអគ្គរដ្ឋទូតបានអះអាងចិនមានឆន្ទៈរួមដៃគ្នាជាមួយប្រទេសវៀតណាមជំរុញកិច្ចសហប្រតិបត្តិការ​ ដើម្បីផលប្រយោជន៍ដូចគ្នាជំរុញទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាំមកនូវសុភមង្គលដល់ប្រជា ជន​នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកទៀតផង។ ចូលរួមនិងថ្លែងមតិនៅទីនេះ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានបានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរព  និងមានគោលបំណងរួមជាមួយបក្ស និងរដ្ឋចិន បង្កើនចំណងមិត្តភាពជាប្រពៃណី សហប្រតិបត្តិការ​ជាក់ស្ដែង ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានការរីកចម្រើន ស្ថិរភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ ក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ