ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ
ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទីវាបុណ្យជាតិសិង្ហបុរី នាយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើសេចក្ដីអបអរសាទរ ចំពោះរដ្ឋាភិបាលនិងប្រជាជនសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់សិង្ហបុរី ដែលបានត្រៀមខ្លួនជាស្រេច ចែករំលែបទពិសោធន៍អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច បណ្ដុះបណ្ដាលកម្មាភិបាល ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការតំបន់និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh មានគោលបំណងថា៖ ប្រទេសទាំងពីរវៀតណាមនិងសិង្ហបុរី បន្តពង្រីកថែមទៀតសក្ដានុភាពរបស់ភាគីនិមួយៗបង្កើនកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរឡើងកំរិតថ្មី បន្តរួមដៃកសាងសហគមន៍អាស៊ាន ប្រកបដោយរឹងមាំ សាមគ្គីភាពសហប្រតិបត្តិការ រួមចំណែកសកម្ម ក្នុងការរក្សាសន្តិភាព ស្ថិរភាពសម្បូររុងរឿង នៅក្នុងតំបន់និងអន្តរជាតិ៕
តាមVOV5-វិទ្យុសម្លេងវៀតណាម