ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Long An
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥ នៅខេត្ត Long An(ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានថ្លែងថា៖
“ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗត្រូវធ្វើតាមគំរូរបស់ប្រជាពលរដ្ឋ សមមិត្តយុទ្ធជនដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពអោយមាតុប្រទេស។ ជនវៀតណាមម្នាក់ៗ នៅក្នុងនិងក្រៅប្រទេសត្រូវសាមគ្គីភាពរួមកម្លាំងកាយចិត្ត កសាងប្រទេសវៀតណាម១ប្រកបដោយសម្បូររុងរឿង ប្រជាធិប្បតេយ្យ សមភាព អរិយធម៌ បូរណភាពដែនដី។”
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏បានស្នើអោយខេត្ត Long Anត្រូវបន្តប្រពៃណីរបស់ជីដូនជីតាខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគអាជីវកម្ម បង្កលក្ខណះងាយស្រួលអោយសមាសភាពសេដ្ឋកិច្ចនានាពង្រីកឧត្តមភាពរបស់ខេត្ត។ ទន្ទឹមនឹងនោះ ខេត្ត Long An ក៏ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍វប្បធម៌ សង្គម ការពារបរិស្ថានទៀតផង៕
តាម VOV5 - វិទ្យុសម្លងវៀតណាម