23/09/2015 09:31 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាសហប្រតិបតិ្តការវៀតណាម-UNICEF

នាព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៥ នៅ​រដ្ឋធានី​ហាណូយ បា​ន​ប្រព្រឹត្តទៅពិធី​​រំលឹក​ខួបអនុស្សា​វរីយ៍​លើក​ទី​៤០ទិវា​សហប្រតិ​បតិ្ត​ការ រវាង​រដ្ឋាភិបាល​វៀត​ណាម ជាមួយ​មូលនិធិ​កុមារ​អ.ស.ប (UNICEF)។ ថ្លែង​មតិ​នៅទី​នេះ ឧប​នាយក​រដ្ឋមន្រ្តីវៀត​ណាម លោក Vu Duc Dam បាន​ថ្លែង​អំណរ​គុណ UNICEF ដោយ​បានសកម្ម​ជួយ​ឧបត្ថម្ភ ប្រ​កៀកស្មាជា​មួយ​វៀតណាម ក្នុងការ​ងារ​ការ​ពារ ថែទាំនិង​អប់រំកុមារ​ក្នុង​អំឡុង​៤០​ឆ្នាំកន្លង​ទៅ។ “រដ្ឋាភិបាល​វៀត​ណាម ប្រជាជន​វៀត​ណាម​ជានិច្ច​កាល​ខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​រួម​ជាមួយ​អង្គ​ការ​អន្តរ​ជាតិ ប្រទេស​នានា​ដើម្បី​បរិយាកាស​សន្តិភាព និង​សហ​ប្រតិ​បតិ្ត​ការ​។ វៀត​ណាម​ត្រូវ​ការ​បណ្ដា​មិត្ត​ដើម្បី​ចែក​រំលែក ដើម្បីរាល់​បទ​ពិសោធន៍​របស់​វៀតណាម បទពិសោធន៍​របស់ពិភព​លោក​អាចរួមគ្នា​ បង្កើតឡើង​បទ​ពិសោធន៍​ដ៏ល្អ​បំផុត​សំរាប់​កុមារ”។


ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរី៍យ៍ (រូបថត៖UNICEF)

រីឯខ្លួនឯង លោក Daniel Toole នា​យក UNICEF តំបន់​អាស៊ី-ប៉ាស៊ីហ្វិកបាន​សង្ឃឹម​ថា វៀត​ណាម​នឹង​បន្ត​ឈាន​មុខ​ ក្នុងសមាគមន៍​បណ្ដាប្រជាជាតិ​ នៅតំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេសគឺ​ក្នុង​គណៈ​កម្មាធិ​ការ​អន្តរ​រដ្ឋាភិ​បាល​អាស៊ាន​ អំពីសិទ្ធិមនុស្ស​និង​ការផ្ដើម​គំនិត​សំខាន់ ដូចជាវេទិការ​នានា​នាពេល​ថ្មីៗ​នេះ អំពី​ការ​ជះ ឥទ្ធិពល​ របស់សមាហរណកម្ម​សេដ្ឋកិច្ច ចំពោះសិទ្ធិកុមារ។ “UNICEF មានគោល​បំណង​បន្ត​ជំរុញ​ទំនាក់​ទំនង​ ជាមួយ​វៀត​ណាម។ យើងខ្ញុំចែក​រំលែក​ជាមួយ​បណ្ដាមិត្ត​ ក្នុងការ​សន្យាអនុវត្ត​មាត្រាទី​២៩ ក្នុង​អនុសញ្ញា​អន្តរជាតិ​ ស្ដីពីសិទ្ធិកុមារ​អប់រំ​សម​រាប់កុមារ ដើម្បីការអភិវឌ្ឍន៍​យ៉ាង​អតិបរមា​ នូវសក្ដានុភាព​អំពី​ទេពកោសល្យ សារធាតុ​និងស្មារតី​របស់កុមារ”។ ក្នុងអំឡុង​៤០​ឆ្នាំកន្លង​ទៅ រដ្ឋាភិបាល​វៀត​ណា​ម និងUNICEF បានមាន​ដំណើរ​ការ​សហប្រតិបតិ្ត​ការ​គួរ​ ឲ្យ​ជឿទុ​ក​ចិត្ត​តាម​រយៈ​ការ​អនុវត្ត​កម្ម​វិធី​ជាក់​ស្ដែង​នានា សំដៅ​ឆ្លើយ​តប​នឹង​តម្រូវការ​ជាសារវ័ន្ត របស់កុមារ​វៀត​ណាម។ ក្នុងនោះ ជាពិសេសគឺ​ព្រឹត្តិការណ៍​ដែល​វៀត​ណាម ​ជាប្រទេស​ដំបូង​នៅទ្វីប​អាស៊ី​អនុម័ត​លើ​អនុសញ្ញា​អ.ស.ប​ ស្ដីពីសិទ្ធិ​កុមារ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ