28/11/2015 10:15 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតសម្ព័ន្ធអ្នកកាសែតអាស៊ាន


លោក Vu Duc Dam ថ្លែងមតិនៅពិធីនេះ។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតសម្ព័ន្ធអ្នកកាសែត​អាស៊ាន​ត្រូវបាន​រៀបចំឡើង ​ដោយ​សមាគមន៍​អ្នកកា​សែត​វៀតណាម នាព្រឹកថ្ងៃទី​២៧ខែវិច្ឆិកាឆ្នាំ២០១៥​ នៅរដ្ឋធានី​ហាណូយ។ ថ្លែងមតិ​នៅទី​នេះ ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា អង្គការផ្សព្វផ្សាយ​សារព័ត៌មាននិងអ្នកកា​សែត​នៅ​ក្នុង​តំបន់​ចូរ​ជានិច្ចកាល ជាអ្នកឈានមុខដោយមានការទទួលខុសត្រូវដ៏​ខ្ពង់ខ្ពស់​នោះ​គឺនាំ​សាធារណៈ​មតិ​ទៅ​ដល់​តំលៃ​ល្អប្រសើរ រួមចំណែកសំរាប់ការ​អភិវឌ្ឍន៍​ដោយ​សម្បូរ​រុង​រឿង​របស់​សហគមន៍​អាស៊ាន​និង​ពិភព​លោក។ លោក​ Vu​ Duc Dam បានលើកច្បាស់ថា​ឆ្នាំ២០១៥ ជារបត់សំខាន់ដើម្បីអាស៊ានក្លាយទៅជា​ដំបូល​រួម​នៃប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ទាំង​ឡាយ។ វៀតណាមជានិច្ច កាលកំណត់​តួនាទីជាសមាជិក​សកម្ម មានការ​ទទួល​ខុស​ត្រូវ​ក្នុង​សកម្មភាព​របស់អា​ស៊ាន​ ជា​ពិសេសគឺការអនុវត្តន៍វិធានការកសាង​សហគមន៍សេដ្ឋកិច្ច​អាស៊ាន៖

“ដើម្បីរក្សារឹងមាំសន្តិភាព ស្ថិរភាព បង្កើតបរិយកាសងាយស្រួលសំរាប់ការអភិ​វឌ្ឍន៍នៅក្នុងតំបន់ ត្រូវការតួនាទី ការទទួល​ខុសត្រូវរបស់​សម្ព័ន្ធអ្នកកាសែត​អាស៊ាន ផ្នែក​សារព័ត៌​មាន​នៃប្រទេស​អាស៊ាន​នានា​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​គ្នា រវាងប្រជាជាតិអាស៊ាន ជំរុញកិច្ចសហប្រតិបតិ្តការ ក៏ដូចជាលើកកំពស់យុត្តិ​ធម៌ ក្នុង​ការ​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ