07/01/2015 15:02 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនទិសនីរតី


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនទិសនីរតី

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៥ នៅទីក្រុងហូជីមិញភាគខាងត្បូងវៀត​ណាម​បានប្រព្រឹត្តទៅជំនួប​ប្រាស្រ័យក្នុង​ឱកាស​​​រំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារ​ព្រំដែនខាង​នីរតី​និង​ទិវា​ជ័យ​ជំនះ​របស់​កង​ទ័ព​និងប្រជាជនកម្ពុជា​លើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧មករាឆ្នាំ ១៩៧៩-ថ្ងៃទី៧មករា​ឆ្នាំ​២០១៤)​។ ថ្លែងមតិ​នៅ​​ទីនេះ លោក ស៉ុមសុខម អគ្គកុងស៊ុលកម្ពុជាប្រចាំ​នៅទីក្រុងហូជីមិញ បានលើកច្បាស់ថា៖

“ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកនេះគឺសំដៅរំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រមានអត្ថន័ដ៏សែនសំខាន់។ នោះគឺជា​ជ័យជំនះ​របស់ប្រជាជាតិទាំងពីរ កម្ពុជានិងវៀតណាម។ រាល់សមិទ្ធិផលដែលប្រជា​ជនកម្ពុជា​ទទួល​បាន​មិន​អាច​កាត់​ផ្ដាច់​ចេញបានការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរពីរដ្ឋាភិបាល ​កងទ័ពនិងប្រជាជនវៀតណាម។ ពីនោះយើង​អាចអះអាង​បាន​​ថា​៖គ្មានអ្នកណាអាចបំផ្លែងបានប្រវត្តិសាស្ត្រ ជាពិសេសគឺចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏​រឹងមាំ​រវាង​ប្រជាជន​នៃប្រទេសទាំង២វៀតណាមនិងកម្ពុជាបានឡើយ។”

នៅទីនេះ បណ្ដាដំណាងសុទ្ធតែបានអះអាងថា៖ថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩ បានចូលក្នុងប្រវត្តិសាស្ត្រ ដូចជាសញ្ញា​ក្រហ​​ម​នៃស្មារតី​សាមគ្គីភាពអន្តរជាតិដ៏ភ្លឺស្វាង ស្មោះត្រង់ របស់ចំណងមិត្តភាពជាពិសេស​រវាងប្រជាជាតិទាំង​ពីរ​វៀត​ណាមនិ​ងកម្ពុជា៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ