29/11/2016 10:15 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រពៃណីផ្នែកទីផ្សារហ៊ុនវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​ពិធីរំលឹក​ខួបអនុស្សាវរីយ៍​លើកទី២០ ទិវាប្រពៃណីទីផ្សារហ៊ុនវៀត​ណាម (ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦-ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦) ។​ ថ្លែង​មតិនៅទី​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើក​ច្បាស់​ថា៖

“​ក្រឡែកមើលឡើង​វិញរយៈពេល២០ឆ្នាំ កសាងនិងអភិវឌ្ឍន៍កន្លងទៅ យើង​អាចអះអាង​ថា៖ ការ​កសាង​ទីផ្សារ​ហ៊ុន​វៀត​ណាម ជាគោលការណ៍ត្រឹមត្រូវ។រដ្ឋាភិបាល​សន្យាថា​ នឹងរក្សាស្ថិរ​ភាព​ម៉ាក្រូសេ​ដ្ឋកិច្ច កសាង​កតិយុត្តិ​តម្លាភាព​ បរិយាកាសប្រ​កួតប្រជែង​ សម​ភាព ការ​ពារសិទ្ធិ​និងផលប្រយោជន៍​ត្រឹមត្រូវ​ របស់​វិនិយោគិន​។ បន្ត​ជំរុញ​​ខ្លាំង​កំណែទម្រង់​ខឿន​សេដ្ឋកិច្ច ភាគហ៊ុន​ភាវូបនីយកម្ម​អង្គភាពអាជីវកម្ម​រដ្ឋ បង្ក​លក្ខណះ​ងាយ​ស្រួល​បំផុត​សំរាប់​ទីផ្សារ​ហ៊ុន​វៀត​ណាម អភិវឌ្ឍន៍លឿននិងចីរភាពថែមទៀត​៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ