ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតខេត្ត Bac Kan

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតខេត្ត Bac Kan
នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្ត Bac Kan បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាបង្កើតខេត្ត (ថ្ងៃទី១ខែមករា) និងទទួលគ្រឿងឥស្សារិយសឯករាជ្យថ្នាក់ទីមួយ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើអោយរដ្ឋអំណាច និងប្រជាជនខេត្ត Bac Kan ត្រូវបន្តខំប្រឹងប្រែងបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយខេត្តក្រុងផ្សេងៗ ក្នុងតំបន់និងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានក្រើនរំលឹកខេត្តត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះការងារអភិវឌ្ឍន៍វប្បធម៌ ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅខាងសម្ភារះ និងស្មារតីសំរាប់ប្រជាជន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម