02/03/2016 10:39 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតនាយករដ្ឋមន្ត្រី Pham Van Dong


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតនាយករដ្ឋមន្ត្រី Pham Van Dong

នាថ្ងៃទី១ ខែមិនា ឆ្ន្នាំ​២០១៦ នៅខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម)បាន​ប្រព្រឹត្ត​ទៅពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ លើកទី១១០ទិវាកំណើត​លោក Pham Van Dong អតីនាយករដ្ឋមន្ត្រី​វៀត​ណាម ។ ថ្លែងមតិនៅ​ទីនេះ ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“​ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី១១០ទិវាកំណើតលោក Pham​ Van Dong បក្សទាំងមូល ប្រជាជន​ទាំង​មូល និង​កងទ័ពទាំងមូល សន្យាសាមគ្គី​ជាធ្លុង​តែមួយ ខំប្រឹងប្រែងកសាង អភិវឌ្ឍន៍​និង​ការពា​ររឹងមាំ​មាតុ​ប្រទេ​ស​វៀត​ណាម សាធារណរដ្ឋសង្គមនិយម។ ប្រការទាំងអស់គឺដើម្បីគោលដៅ​ប្រជាជន​សម្បូរធូធារ ប្រទេស​ខ្លាំងមាំ​មួន ប្រជាធិប​តេយ្យ សមភាព អរិយធម៌ដូចជាគោល​បំណង របស់លោកប្រធានហូជីមិញ នាយករដ្ឋមន្ត្រី លោក Pham Van Dong និង​ថ្នាក់ដឹកនាំមុនៗរបស់បក្សកុម្មុយនីស្តវៀត​ណាម៕“

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ