23/12/2016 10:03 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា


ទិដ្ឋភាពនៃពិធីនេះ (រូបថត៖nhandan.com.vn)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបង្កើត​កង​ទ័ព​ប្រជាជន​វៀត​ណាម​​និង​លើកទី២៧ ទិវាប្រជាជនវៀតណាម​ទាំងមូល​ការពារ​ប្រទេស​នោះ នាព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថាន​ទូតវៀតណាម​ប្រចាំ​ព្រះរាជា​ណាច​ក្រ កម្ពុជា​បាន​រៀប​ចំពិធីដាក់​កម្រង​ផ្កា នៅវិមានមិត្តភាពវៀត​ណាម-កម្ពុជា​នៅរាជធានី​ភ្នំពេញ។ អនុរដ្ឋលេខាធិការកម្ពុជាលោក ភួង​ស៊ីភឹន ឲ្យដឹង​ថា​កម្ពុជា​និង​វៀត​ណាម​ជា​ប្រទេស​ជិតខាង ដែលមានទំនាក់ទំនងប្រពៃណី​សាមគ្គី ជួយ​ឧបត្ថម្ភ​គ្នា​ ហើយទំនាក់​ទំនង​នេះនឹ​ងមិនអាចកាត់​ផ្ដាច់​បាន​ឡើយ។ លោក ភួង ស៊ីភឹន​ សង្កត់ធ្ងន់​ថា កម្ពុជា​មានមោទនៈ​ភាព​និង​សប្បាយ​រីករាយ ​ចំពោះ​មុខការ​អភិវឌ្ឍ​​យ៉ាង​ខ្លាំងក្លា របស់​កង​ទ័​ពប្រជាជន​វៀតណាម​។

​នាយប់ថ្ងៃដដែល​ស្ថានទូតវៀតណាម និងស្ថាប័នទីប្រឹក្សាការពារ​ប្រទេស​វៀត​ណាមប្រចាំ​កម្ពុជា បាន​រៀបចំ ពិធីជប់លៀង​​ដោយមានការ ចូល​រួមរបស់​ភ្ញៀវ​កិត្តិយស​និង​មន្ត្រីជាន់ខ្ពស់យ៉ាង​ច្រើនកុះករ ​នៃប្រទេស​ទាំង​ពីរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ