18/06/2016 10:28 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាបង្កើតអគ្គស្នងការនយោបាលនៃក្រសួង នគរបាលវៀតណាម


ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាបង្កើតអគ្គស្នងការនយោបាលនៃក្រសួង នគរបាលវៀតណាម (Image: VNA)

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang បាន​អញ្ជើញ​ចូលរួម​ពិធីរំលឹក​ខួប​អនុស្សារវរីយ៍​លើកទី​៣៥ ទិវាបង្កើតអគ្គ​ស្នង​ការនយោបាយ នៃក្រសួងនគរបាល​វៀត​ណាម (ថ្ងៃ​ទី១៨ ខែ​មិថុនា) និងប្រគល់គ្រឿងឥស្សរិយយស​យុទ្ធជ័យ​ថ្នាក់​ទី​១ សំរាប់អគ្គស្នង​ការនយោបាយ​នៃក្រសួង​នគរបាល​ប្រជាជ​ន​វៀតណាម។ ថ្លែងមតិនៅពិធីនេះ​ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួង​នគរបាល វៀត​ណាម​បាន​វាយ​តំលៃ​ភារកិច្ច​កសាង កំលាំងនគរបាលប្រជាជនដើរតួនាទីសំខាន់ណាស់ ក្នុងការងារ​នគរបាល​សម្រេច​គុណភាព​ប្រសិទ្ធភាព​ធានាសន្តិសុខ​ជាតិ រក្សាស្ថិរភាពសណ្តាប់​ធ្នាប់សុវត្ថិភាពសង្គម។ ឧត្តម​សេនីយ៍ឯក To Lam បានបណ្ជាណែនាំអគ្គស្នង​ការនយោ​បាយនគរបាល​ប្រជាជន និងអង្គភាពទាក់ទិននានាគប្បីក្តាប់​ជាប់​ភារ​កិច្ច​នយោបាយ​ ក្នុង​សម័យកាលនិមួយៗដើម្បីម្ចាស់ការ​ផ្តល់​យោបល់​ជូនគណៈកម្មាធិការ​បក្សនគរ​បាន​មជ្ឈឹម ក្រសួង​នគរបាល​ចេញ​ផ្សាយ​គោល​មាគ៌ារការផ្តួច​ផ្តើម​គំនិត និងវិធានការមានចរិតសារវន្តយុទ្ធសាស្ត្រ អំពីការ​ងារ​នយោបាយ កសាង​កំលាំងក្នុងផ្នែក​ទាំងមូល។ ថ្លែងមតិនៅពិធីនេះ ឧត្តម​សេនីយ៍​ឯក Bui Van Nam អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បានស្នើរឲ្យ​កម្មាភិបាលផ្នែកនគរបន្តសម្រេចល្អ​ភារកិច្ច ដែលត្រូវបាន​ប្រគល់ នាយ​កដ្ឋាន​ការពារនយោបាយទី ២ គប្បីជ្រួតជ្រាបដ៏ជ្រាល​ជ្រៅ និងអនុវត្តយ៉ាងម៉ត់ចត់​គោល​មាគ៌ារ​ការ​ផ្តួច​ផ្តើមគំនិត​របស់បក្ស គោលន​យោបាយច្បាប់របស់រដ្ឋ​ អំពីកិច្ចការពារសន្តិសុខជាតិឲ្យបានរឹងមាំថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ