27/03/2016 12:31 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៨៥នៃ​ទិវាបង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ​និងប្រគល់​ពាន​រង្វាន់​ Ly Tu Trong​


អគ្គលេខាបក្ស លោក Nguyen Phu TRong អញ្ជើញចុលរួមក្នុងពិធី(រូបថតៈ Tienphong)

នាយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ​បាន​រៀប​ចំពិធី​រំលឹក​ខួបលើកទី៨៥ នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញថ្ងៃទី២៦មិនានិង​ប្រគល់ពាន​រង្វាន់ Ly Tu Trong ឆ្នាំ២០១៦។ អញ្ជើញ​ចូលរួមក្នុងពិធីនេះ  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន​ជូនអំណោយអនុស្សាវរីយ៍ និងផ្កាជូនពរដល់សមាជិកសម្ព័ន្ធយុវជនទូទាំង​ប្រទេស។ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយបានអះអាងថា ៖

​“សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញត្រូវ លើកទឹកចិត្តយុវជនឲ្យថែរក្សាបំណង​ប្រាថ្នា បង្កើតអាជីព និង​ធ្វើជា​ម្ចាស់​សំណង់​វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប ព្រមទាំង​រៀប​ចំ ចលនា​យុវជន​ស្ម័គ្រចិត្ត​ឲ្យបាន​ទូលំទូលាយ​និង​ស៊ីជម្រៅ​សំដៅ​កសាងនិង​ការពារមាតុប្រទេស។ ទន្ទឹម​ជាមួយគ្នានោះ សម្ព័ន្ធយុវជនត្រូវរៀបចំឲ្យយុវជនចូល​រួមអនុវ​ត្ត​នូវ​កម្ម​វិធី នៅតំបន់​ឆ្ងាយដាច់ស្រយាល សំដៅ​បង្កើតឡើងនូវផលិតផល​ជាក់ស្តែងគូស សញ្ញា​នៃ​​ចំណេះ​ដឹង និង​ការ​ច្នៃប្រ​ឌិតរបស់​យុវជន”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ