24/09/2015 09:07 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៧០នៃទិវាភូមិភាគខាងត្បូងក្រោកឈរឡើងតស៊ូប្រយុទ្ធ


សកម្មភាពសិល្បៈអំណរសាទរទិវាភូមិភាគខាងត្បូងក្រោកឈរឡើងតស៊ូប្រយុទ្ធ

នាព្រឹក​ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ នៅក្រុងហូជីមិញ​បានរៀប​ចំពិធី​រំលឹកខួប​អនុស្សាវរីយ៍​លើកទី៧០ នៃទិវា ភូមិ​ភាគ​ខាងត្បូង​ក្រោក​ឈរ​ឡើង តស៊ូប្រយុទ្ធ (ថ្ងៃទី២៣ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២៣ខែកញ្ញាឆ្នាំ​២០១៥​)​។ នៅ​ក្នុង​ពិធី​នេះ  ថ្នាក់​ដឹកនាំ​ទីក្រុង វីរៈ​អ្នក​ម្តាយ បដិវត្តន៍​ជើង​ចាស់ រួមទាំង​ប្រជាជន​គ្រប់​ស្រទាប់ បាន​រួម​គ្នា រំលឹក​ឡើង​វិញ​នូវ​ព្រឹត្តិ​ការណ៍ ប្រវត្តិសាស្ត្រដ៏សែន​សំខាន់​ក្នុង ចលនា​តស៊ូ​ប្រយុទ្ធ​របស់​កង​ទ័ព​និង​ប្រជា​ជន​ភូមិ​ភាគ​ខាង​ត្បូង​វៀត​ណាម។ មុននេះ​៧០​ឆ្នាំ នាថ្ងៃទី២៣ខែកញ្ញា​ឆ្នាំ១៩៤៥ ប្រជា​ជន Sai Gon- Gia Dinh និង​ ប្រជាជន​ភូមិភាគ​ខាង​ត្បូង បាន​ក្រោកឈរ​ឡើងធ្វើ​ការតស៊ូ​ប្រយុទ្ធ​ ប្រឆាំង​អាណា​និគម​និយម​បារាំង ដែល​​ត្រឡប់​មកឈ្លាន​ពាន​ប្រទេស​វៀតណាម ជាថ្មីម្តងទៀត។ ពីនោះ​មក ថ្ងៃ២៣ខែកញ្ញាឆ្នាំ២០១៥ បាន​ឈាន​ចូល​ប្រវត្តិ​សាស្ត្រ ក្លាយទៅជា​ទិវា ភូមិភាគ​ខាងត្បូងក្រោកឈរឡើង​តស៊ូប្រយុទ្ធ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ