23/11/2017 10:04 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៦០នៃទិវាវៀតណាមចូលរួមចលនាកាកបាទក្រហម- អឌ្ឍចន្ទក្រហមអន្តរជាតិ


 ទិដ្ឋភាពនៃពិធី

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ នៅទីក្រុ​ងហាណូយ សមាគមកាកបាទ​ក្រហម វៀតណាម ​បានរៀបចំ​ពិធីរំលឹក​ខួបលើកទី​៦០ នៃទិវាចូលរួមចល​នាកាកបាទក្រហម​​-អឌ្ឍចន្ទក្រហម​អន្តរជាតិ (ទី៤ ខែវិច្ឆិកា ​ឆ្នាំ​១៩៥៧ ​- ទី៤ ខែវិច្ឆិកា ឆ្នាំ​​២០១៧) និងរំលឹកខួបលើកទី ​៧១នៃទិវា​បង្កើតសមាគមកាកបាទ​ក្រហម​វៀត​ណាម ថ្ងៃទី​២៣ ខែ​វិច្ឆិកា។ 

អញ្ជើញ​ថ្លែងមតិក្នុងពិធី ឧ​បនាយករដ្ឋមន្ត្រី លោក Vu Duc​ Dam បានទទួលស្គាល់​និងជូនពរ ចំពោះរាល់​សមិទ្ធិ​ដែល​​សមាគមកាក​បាទក្រហម វៀតណាមនិ​ងអ្នកប្រកបការ​ងារ មនុស្សធម៌​លើទូទាំង​ប្រទេស​ទទួល​បាន​។ លោក​ Vu Duc Dam បាន​ឲ្យដឹង​ថា៖​
 
“បច្ចុប្បន្ន​នេះ សមាគមកាកបាទក្រហមវៀតណាម បានក្លាយ​ទៅជារូបភាព ជិតស្និទ្ធ​ហើយអ្នក​ស្ម័គ្រចិត្ត​កាក​បាទ​ក្រហម​ ក៏បានក្លាយទៅជារូបភាពគួរឲ្យ​រាប់អាន​ដែរ។ មិនត្រឹម​តែជាសកម្មភាពម​នុស្សធម៌ ជួយទាំងខាង​សំភារៈនិង​ស្មារតីផ្ទាល់​សម្រាប់ អ្ន​កត្រូវការប៉ុណ្ណោះទេ សមាគម​កាកបាទ​ក្រហម​វៀតណាម ថែមទាំង​រួមជា​មួយ​អ្នក ស្ម​គ្រចិត្តក៏មានកាតព្វកិច្ចផ្សព្វ ផ្សាយនិងរី​កសាយភាយ​ស្មារតីមនុស្សធម៌ ​តម្លៃរបស់ មនុស្សធម៌​ទៅដល់​សង្គម​ទាំងមូល​ទៀត​ផង”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ