12/06/2017 10:52 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញអញ្ជើញមកទស្សនាខេត្ត Ha Tinh


សម្តែងសិល្បៈក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងពិធី ឧបនា យករដ្ឋមន្ត្រី លោក Vuong Dinh Hue បានលើកសរសើរចំពោះរាល់លទ្ធផលសំខាន់ ដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh ទទួលបាននារយៈពេល៦០ឆ្នាំ កន្លងទៅ។ លោក Vuong Dinh Hue បានលើកច្បាស់ថា ដើម្បីរួមចំណែកជាមួយប្រទេសជាតិទាំងមូលអនុវត្តប្រកបដោយជោគជ័យបុព្វហេតុឧស្សាហូបនីយកម្មនិង ទំនើបកម្ម បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh គប្បីពង្រីកស្មារតីសាមគ្គី  ច្នៃប្រឌិត ធ្វើអាជីវកម្មរាល់សក្កានុភាពនិងប្រៀបខ្លាំងរបស់តំបន់ផងដែរ។

មុននោះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងក្រុមការងារបានអញ្ជើញទៅអុធធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញដែលមកទស្សនាខេត្ត Ha Tinh៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ