18/09/2017 10:42 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៥០នៃទិវាខេត្ត Long An ទទួលបានកិត្តិនាម “អង់អាចក្លាហានប្រជាជនទាំងមូលវាយសត្រូវ”

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ខេត្ត Long An បានរៀបចំយ៉ាងឧិឡារិកពិធីរំលឹកខួបលើក ទី៥០នៃទិវាខេត្តទទួលបានកិត្តិនាម “អង់អាចក្លាហាន ប្រជាជនទាំងមូលវាយសត្រូវ” ថ្ងៃទី១៧ ខែកញ្ញា និងមានកិត្តយសទទួលបានគ្រឿងឥស្សរិយយសឯករាជ្យ ថ្នាក់ទី ១ លើកទី២។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរូមក្នុងពិធីរំលឹកខួបលើកទី៥០នៃទិវា
ខេត្ត Long An ទទួលបានកិត្តិនាម “អង់អាចក្លាហាន ប្រជាជនទាំងមូលវាយសត្រូវ” 

នៅក្នុងពិធីនេះ តំណាងចូលរួមបានរំលឹកឡើងវិញនូវប្រវត្តិ សាស្ត្រប្រពៃណីដ៏អង់អាចក្លាហានរបស់ខេត្ត Long An។ ជាពិសេស ក្នុងសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ ខេត្ត Long An បានរួមវិភាគទានទាំង កម្លាំង​មនុស្ស ទ្រព្យសម្បត្តិ ក្នុងជ័យជំនះរួមរបស់ប្រជាជាតិទាំងមូល។ អញ្ជើញថ្លែងមតិក្នុងពិធីប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Long An និងមានបំណងថា ខេត្ត Long An នឹងបន្តអភិវឌ្ឍន៍ ក្លាយទៅជាខេត្តសម្បូររុងរឿងមួយរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ