10/08/2017 11:02 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ានលើទូទាំងពិភពលោក

 នាយប់ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ​២០១​៧ ពិធីរំលឹកខួបលើកទី​​៥០នៃ​ទិវាបង្កើតសមាគមប្រ ជាជាតិ​អាស៊ីអាគ្នេយ (អាស៊ាន)​ បានប្រព្រឹត្ត​ទៅនៅសណ្ឋាគារ ​Conrad នៃទី​ក្រុង​គែប្រ​ទេស​អេហ្សីប។  អញ្ជើញថ្លែងមតិក្នុងពិធី ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម ប្រចាំនៅ អេហ្ស៊ីប  ​លោក Do Hoang Long បានលើកកំពស់​នូវតួនាទីនិង​រាល់ ការ​រួម​វិភាគ​ទាន​របស់​ស្ថាប័ន​តំណាង​ការទូត​វៀតណាម ចំពោះការអភិវឌ្ឍន៍ ​របស់សហគមន៍នេះនៅប្រទេ​សាមីនិង​ក្នុងតំបន់៖
 
“នាពេលកន្លង​ទៅ ស្ថានទូតវៀតណាមប្រចាំនៅ​អេហ្ស៊ីបបានមិត្ត អាស៊ាន​ជឿទុកចិត្ត ប្រគល់​ភារកិច្ច​សំខាន់​ៗ​មួយ​ចំនួន​។ ស្ថានទូតក៏ បានសកម្ម​ក្នុងការទំនាក់​ទំនងជាមួយក្រសួង ស្ថាប័ននានា​របស់​អេហ្ស៊ីប  ជា​ពិសេស ជម្រុញ​ការជួបប្រាស្រ័យ​វប្បធម៌រវាងវៀតណាម ជាមួយអេហ្ស៊ីប ក៏ដូចជារវាងអាស៊ាន​ជាមួយអេហ្ស៊ីបផងដែ​រ។ ក្នុង​រយៈពេល​២​ឆ្នាំកន្លង​ទៅ ស្ថានទូតវៀ​តណាមប្រចាំនៅអេហ្ស៊ីបបានរួមស​ហ​ការ ជាមួយប្រទេសអា​ស៊ាន​នានា រៀប​ចំប្រកប​ដោយជោគជ័យ​នូវព្រឹត្តិការណ៍​ជាច្រើន ក្នុងនោះ មានព្រឹត្តិកា​រណ៍ផ្សព្វផ្សាយ​វប្បធម៌​វៀត ណាម​នៅ​អេហ្ស៊ីប​”។
 
នៅទីក្រុង​វៀងច័ន្ទ (ឡាវ) ពិធីបើកភ្លើងរំលឹកខួបលើក​ទី៥០នៃទិវា បង្កើត​អាស៊ាននិងរយៈពេល២០​ឆ្នាំ ឡាវចូល​ជាសមាជិក​អាស៊ានបាន​ បើកយ៉ាងឧឡារិកនៅទី​ធ្លា Patuxay។ រួមជាមួយគ្នានោះ គ​ណៈ កម្មាធិការ​សមា គមប្រជា​ជាតិអាស៊ី​អាគ្នេយ៍​ប្រចាំសាធារណរដ្ឋ​អាហ្វ្រិកខាងត្បូង សាធា​រណ រដ្ឋឆែក ​ហូឡង់  និង​ឯកអគ្គរដ្ឋ​ទូត​អាស៊ាន​មួយ​ចំនួន​នៅប្រទេស​អាហ្សង់ទីន និងក្រុមបេសក​កម្មការ​ទូត ជាច្រើន​ទូទាំង​ពិភពលោក​ក៏បាន​រៀបចំ​ពិធី​រំលឹក​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ