08/01/2017 10:05 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា


លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមថ្លែងមតិក្នុងពិធី

ពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌាបានប្រព្រឹត្តទៅនាយប់ថ្ងៃទី៧ ខែមករា​ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។​ក្នុងសារជូនពរព្រឹត្តិការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អស់រយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌាកាន់តែបានពង្រឹង 
និងពង្រីកលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមនិងជាប្រធានសមាគមមិត្តភាពវៀតណាមឥណ្ឌាបានអះអាងថា៖ 

“ឥណ្ឌាជាមហអំណាចលើពិភពលោកអំពីបច្ចេកវិទ្យាព័ត៌មាននិងឧស្សាហកម្ម software។ ​ដូច្នេះ នេះនឹងជាវិស័យដែលវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការ នាពេលអនាគត។​ អនុស្សរណៈស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន រដ្ឋាភិបាលអេឡិចត្រូនិកទើបនឹងបានប្រទេសទាំងពីរចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌានៅវៀតណាមនាពេលកន្លងទៅជាមូលដ្ឋានគិតិយុត្តសម្រាប់ប្រទេស​ទាំងពីរអនុវត្តជាក់ស្តែងយថាទស្សន៍សហប្រតិបត្តិ ការធំធេងលើវិស័យបច្ចេកវិទ្យានិយាយរួមនិងបច្ចេកវិទ្យា​ព័ត៌មាននិង software និយាយដោយឡែក”។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Parvathaneni Harish បានចាត់ទុកថា នាពេលខាងមុខប្រទេសទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ប្រជាជនសំដៅជម្រុញវិស័យទេសចរណ៍ និងផ្លាស់ប្តូរវប្បធម៌​ថែម​ទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ